ទំព័រដើម    >    ចំណេះដឹងទូទៅ    >    នេះជា​របៀប​​ទំលាក់​ជំនាន់ iOS ដោយ​មិន​​បាត់បង់​ទិន្នន័យ!

នេះជា​របៀប​​ទំលាក់​ជំនាន់ iOS ដោយ​មិន​​បាត់បង់​ទិន្នន័យ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំណែអាប់ដេតជំនាន់​ចុង​ក្រោយ​ពេល​នេះ​គឺ iOS11.2 លើ iPhone, iPad និង iPod Touch ។ ដែល​មាន​មិត្តអ្នកអាន ដែល​ជ្រុល​ដំឡើង​រួច ក៏​នៅ​តែ​ជួប​បញ្ហា Error តិចតួច​ដែល​មិន​ធ្វើឲ្យ​ពួក​គាត់​ស្រណុក​ចិត្ត​ក្នុង​ការប្រើប្រាស់។ ហើយក៏មានមិត្តអ្នកអាន មួយចំនួនបានសួរដល់ ខេមបូ ពីរបៀបទំលាក់មកប្រើ iOS ជំនាន់ក្រោមមួយវិញ។

cover

Final 1000x150 copy

ដោយសារតែការស្នើសុំ ទើប ខេមបូ ណែនាំពីការទំលាក់នេះ ដល់អ្នកទាំងអស់គ្នា ដោយយើងលើកយក iOS11.2 ទំលាក់មក iOS11.1.2 ដោយសារតែពេលនេះ យើងមិនអាចទំលាក់ដល់ជំនាន់ iOS ផ្សេង​ទៀតបានទេ គឺ Apple បានកំណត់ហើយ យើងអាចទំលាក់ទៅជំនាន់ក្រោយមួយបាន ក្នុងរយៈពេលជិត 2 សប្តាហ៍ បើលើសពីនេះ នឹងមិនអាចទំលាក់បានទៀតទេ។​ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានការ​ណែនាំ​ខាងក្រោម៖​

***ដំបូងអ្នកត្រូវទាញយក Firmware របស់ iOS11.1.2 មកសិន ដោយ ចុចត្រង់នេះ រួចអូស​ចុះ​ក្រោម​បន្តិច រើសម៉ូឌែល iPhone, iPad ឬ iPod Touch ណាមួយដែលត្រូវនឹង iDevices ដែលអ្នកកំពុង​ចង់​ទំលាក់។

***អ្នកត្រូវប្រាកដថា បានដំឡើង iTunes ជំនាន់ចុងក្រោយលើកុំព្យូទ័ររបស់អ្នករួចជាស្រេច ឬអ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងដោនឡូដ iTunes

ជំហ៊ានទី 1

ប្រសិនបើ អ្នកបានដាក់ iCloud លើស្មាតហ្វូន ឬថេប្លេតរបស់អ្នកនោះ អ្នកត្រូវដោះវាចេញ ដោយគ្រាន់​តែ​ទៅ​កាន់ Settings > iCloud អូសចុះក្រោមបន្តិច Find My iPhone រួចត្រូវ Disable ត្រង់ចំនុចនោះ ឬ Log out គណនី iCloud តែម្តងក៏បាន។

1

ជំហ៊ានទី 2

  • អ្នកត្រូវ Back up ទិន្នន័យរបស់អ្នកទុកដូចជារូបភាព និងលេខទូរស័ព្ទ ឬទិន្នន័យសំខាន់​របស់​អ្នក​ទុក​សិន
  • នៅពេលដោតចូលកុំព្យូទ័រ អ្នកត្រូវបើកកម្មវិធី iTunes
  • បន្ទាប់​ចាំចុចប៊ូតុង Shift ឲ្យជាប់ ព្រមគ្នានោះចុច Check for Update សម្រាប់លើកុំព្យូទ័រ Windows និង ចាំចុចប៊ូតុង alt ឲ្យជាប់ ព្រមគ្នានោះចុច Check for Update សម្រាប់លើ​កុំព្យូទ័រ Mac OS រួចវានឹងចេញផ្ទាំងមួយសម្រាប់ឲ្យអ្នកទាញយក Firmware ដែលបាន​ដោន​ឡូដ​ខាងលើនោះ មកដំឡើងអោយ iPhone របស់អ្នក
  • ចាំដល់ពេលវាដំនើរការចប់ អ្នកអាចប្រើប្រាស់ដូចធម្មតានៅប្រព័ន្ធប្រតិបត្តិការ iOS11.1.2 ផ្លូវការ​ចុង​ក្រោយ

2

ចុងបញ្ចប់ អ្នកនឹងបាន iPhone, iPad ឬ iPod Touch ដែលដំនើរការ iOS11.1.2 ត្រលប់មកវិញ។ ដល់ ពេលលើកក្រោយទៀត ប្រសិនបើអ្នកចង់ទំលាក់លើជំនាន់ iOS ផ្សេងៗទៀត ដែល Apple អនុញ្ញាត​អោយនោះ អ្នកអាចធ្វើបានវិធីដូចគ្នានេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:03 AM, 13 December
  • ប្រភព: iphonehacks
  • Tag: ចំណេះដឹងទូទៅ