ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធី​សាស្រ្ត​ឆែក​មើល​ថ្ម​របស់ iPhone ថា​តើ​គួរ​តែ​ដូរ​ឬ​អត់!

វិធី​សាស្រ្ត​ឆែក​មើល​ថ្ម​របស់ iPhone ថា​តើ​គួរ​តែ​ដូរ​ឬ​អត់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន គួរតែយល់ឲ្យច្បាស់ពីរឿងនេះ ដើម្បីការពារ និងជៀសវាងពីការជួបបញ្ហាខូចថ្ម ឬផ្ទុះថ្ម នៅពេលដែលអ្នកប្រើប្រាស់ iPhone ច្រើនឆ្នាំ ដោយសារតែថ្មរបស់វា ដល់អាយុកាលមួយ ដែលគួរតែដូរ។ ថ្មរបស់ iPhone មានអាយុកាលប្រើប្រាស់ បានយូរ ល្មមដល់ពេលដែលអ្នក ប្រើប្រាស់ត្រូវប្តូរ គឺវាតម្រូវឲ្យយើងដូរ នៅពេលដែលយើងសាកវាពេញ 100 ភាគរយ បានចំនួន 500 ដង ទើបយើងគួរតែដូរថ្មី តែវានៅមានបញ្ហាមួយចំនួន កើតឡើងផ្សេងទៀត ដែលអាចធ្វើឲ្យថ្មខូច មុនអាយុកំណត់របស់វា។

cover

Final 1000x150 copy

យើងបានរៀបរាប់ពីអាយុកាល​ថ្មរបស់ iPhone ដល់អ្នកទាំងអស់គ្នាហើយ ពេលនេះ យើងឈានមក ដល់ការណែនាំពីការ ឆែកមើល ថាតើថ្ម iPhone របស់អ្នកគួរតែដូរ ឬយ៉ាមិនដូរ ដើម្បីជៀសវាង បញ្ហាផ្សេងៗ កើតឡើង ដោយយថាហេតុ។ សូមអានបន្តទៀត នៅខាងក្រោមនេះ។

  • ជាដំបូង អ្នកត្រូវចូលទៅកាន់ Settings បន្តអូសចុះក្រោមបន្តិច ចាំចុចចូល Battery
  • ប្រសិនបើអ្នកឃើញអក្សរមួយប្រយោគដែលសសេរថា Your iPhone battery may need to be serviced. Learn more… នេះហើយ គឺប្រាកដណាស់ថា iPhone របស់អ្នកគួរ តែដូរថ្មចេញ

1

បញ្ជាក់៖ អ្នកត្រូវប្រាកថា iPhone របស់អ្នកដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS10.2.1 ឡើងទៅ ទើបអាចឆែកមើល បែបនេះបាន។

នៅពេលអ្នកឃើញពាក្យមួយប្រយោគនោះ ហើយមិនទាន់ដូរ ទៀតនោះ វានឹងងាយមានបញ្ហា ទៅថ្ងៃក្រោយ ជាងថ្មដែលមិនទាន់ ផុតអាយុកាល ហើយការផ្ទុកថ្មរបស់វា ក៏បានតែ 80 ភាគរយផងដែរ ហើយអាចធ្លាក់ដល់ 60 ភាគរយទៀត បើនៅតែបន្ត ប្រើប្រាស់ថ្មផុត អាយុកាលនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:18 PM, 12 December
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ