ទំព័រដើម    >    ចំណេះដឹងទូទៅ    >    តាម​ដាន​កម្រិត​ច្បាស់​អេក្រង់​របស់​ស្មាតហ្វូន Android កំពូល​នីមួយៗ!

តាម​ដាន​កម្រិត​ច្បាស់​អេក្រង់​របស់​ស្មាតហ្វូន Android កំពូល​នីមួយៗ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភាគច្រើន នៅលើស្មាតហ្វូនដំនើរការប្រព័ន្ធប្រតិបត្តិការ Android កំពូលៗ មានកំលាំងម៉ាស៊ីន មិនសូវជាខុសគ្នាទេ ដោយសារតែវា ប្រើប្រាស់បន្ទះឈីប ចុងក្រោយរបស់ Snapdragon ដូចគ្នា ដោយគ្រាន់តែខ្លះ ទៅមានរ៉េម 4GB, 6GB និង 8GB ។ ដូចនេះស្មាតហ្វូនទាំងនោះ សុទ្ធសឹងតែជាប្រភេទ កម្រិតកំពូលហើយ ដោយយើងមិន ចាំបាច់ប្រៀបធៀប កំលាំងម៉ាស៊ីន ច្រើនឡើយ។

cover

Final 1000x150 copy

តែបើនិយាយពីអេក្រង់របស់ស្មាតហ្វូនទាំងនោះ ច្បាស់ជាខុសគ្នា ហើយការវិភាគ និងដាក់ពិន្ទុ ទៅលើអេក្រង់នេះ ក៏មានច្រើនផ្នែកដែរ មិនមែន ឲ្យតែមើលនឹង ភ្នែកច្បាស់ យើងមិនអាចនឹង ថាមួយណាច្បាស់ជាង មួយណាទេ។ ខាងក្រោមនេះជាការ ដាក់ពិន្ទុនៃកម្រិត ច្បាស់របស់ស្មាតហ្វូន កំពូលក្នុងឆ្នាំនេះ ដែលគេវិភាគទៅលើ ពេលបើកពន្លឺអេក្រង់ ខ្លាំងពេលមិនដាក់ Auto Brightness, ពេលបើកពន្លឺអេក្រង់ ខ្លាំងពេលដាក់ Auto Brightness, ពេលទំលាក់ពន្លឺអេក្រង់ មកទាប ពេលមិនដាក់ Auto Brightness, ពេលទំលាក់ពន្លឺអេក្រង់ មកទាបពេលដាក់ Auto Brightness និងកម្រិតពណ៌ របស់វា។

មិត្តអ្នកអាន អាចមើលក្រាបដែលគេបានដាក់ពិន្ទុនៅខាងក្រោមនេះបាន៖

ពេលបើកពន្លឺអេក្រង់ខ្លាំងពេលមិនដាក់ Auto Brightness

1

ពេលបើកពន្លឺអេក្រង់ខ្លាំងពេលដាក់ Auto Brightness

2

ពេលទំលាក់ពន្លឺអេក្រង់មកទាបពេលមិនដាក់ Auto Brightness

3

ពេលទំលាក់ពន្លឺអេក្រង់មកទាបពេលដាក់ Auto Brightness

4

កម្រិតពណ៌របស់វា

5

លទ្ធផលចុងក្រោយ បានបង្ហាញឲ្យឃើញថា Galaxy Note 8 ជាស្មាតហ្វូនដែលមានអេក្រង់ច្បាស់ ដោយសារ តែកញ្ចក់ច្បាស់ និងល្អ Super AMOLED ។ ចំពោះការដាក់់ពិន្ទុ និងវិភាគដោយ ក្រុមអ្នកជំនាញបរទេស ដូច្នេះមិត្តអ្នកអាន អាចទុកចិត្ត និងជឿជាក់បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:38 AM, 12 December
  • ប្រភព: Android Authority
  • Tag: ចំណេះដឹងទូទៅ