ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​ងាយ​ៗ​ដើម្បី​ធ្វើ​អក្សរ​ឆ្លុះ នៅ​ក្នុង​កម្មវិធី Photoshop!

របៀប​ងាយ​ៗ​ដើម្បី​ធ្វើ​អក្សរ​ឆ្លុះ នៅ​ក្នុង​កម្មវិធី Photoshop!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អក្សរឆ្លុះ គឺជា Effect ដ៏ពេញនិយមមួយដែលគេតែងតែប្រើប្រាស់សម្រាប់ រូបភាពទេសភាព និងរូបភាពទាក់ទាញ ជាច្រើនទៀត ទៅតាមការច្នៃប្រឌិត របស់មនុស្សម្នាក់ៗ។ ហើយវាក៏ស្អាត ប្លែកម្យ៉ាងដែរ ព្រោះវានឹងធ្វើ អោយអ្នកដទៃទៀត កាន់តែចាប់ អារម្មណ៍ទៅលើ ផ្ទៃរូបភាពខាងក្រោយ និងអក្សរដែលយើងបាន សរសេរ។ អញ្ចឹងថ្ងៃនេះដែរ ខេមបូរីផត នឹងប្រាប់តិចនិច ងាយៗ ដែលលោកអ្នក អាចធ្វើអក្សរឆ្លុះនៅក្នុង កម្មវិធី Photoshop។   

cover

Final 1000x150 copy

  1. ជំហ៊ានទី ១

ដំបូងលោកអ្នកត្រូវការ បើករូបភាពមួយនោះចូលទៅក្នុងកម្មវិធី Photoshop ជាមុនសិន ដោយយើងអាចចុច File -> Open រួចធ្វើការជ្រើសរើសរូបភាព។

1

  1. ជំហ៊ានទី ២

បន្ទាប់មកសូមចុចទៅលើ Tool Text (ឬចុច Shortcut អក្សរ T) ដើម្បីដាក់អក្សរ ហើយលោកអ្នកត្រូវជ្រើសរើស ពុម្ពអក្សរ និងពណ៌បានដោយ ខ្លួនឯងបាន។

2

  1. ជំហ៊ានទី ៣

សូមឈរនៅលើ Layer អក្សរដែលយើងបានវាយរួច ហើយចុចនៅលើ Blending Mode ជ្រើសរើសយក Soft Light។

3

  1. ជំហ៊ានទី ៤

ជំហ៊ានបន្ទាប់ លោកអ្នកត្រូវការ Select នៅលើអក្សរនោះ ដោយត្រូវចុច Ctrl ឱ្យជាប់ហើយ Click នៅលើអក្សរនៅលើ Layer ដើម្បី Select។

4

  1. ជំហ៊ានទី ៥

បន្ទាប់មកយើងត្រូវ Inverse Select មកវិញ ដោយយើងត្រូវចុចនៅលើ Select -> Inverse ឬចុចនៅលើក្ដារចុច Shortcut (Ctrl + Shift + I)។

5

  1. ជំហ៊ានទី ៦

បន្ទាប់មកសូមចុចនៅលើ Create New Adjustment Layer ចុចនៅលើ Solid Color។

6

រួចជ្រើសរើសពណ៌ណាមួយ ដែលលោក អ្នកពេញចិត្ត នឹងទំលាក់ Opacity ឱ្យមកស្រាល ដូចជាត្រឹម 50% ឬ 40% ជាដើម។

7

នោះលោកអ្នកនឹងទទួលបាននូវរូបភាពដែលមានអក្សរឆ្លុះយ៉ាងជោគជ័យ។ ហើយប្រសិនបើ ប្រិយមិត្តទាំងអស់គ្នា ចង់ស្វែងយល់ កាន់តែច្បាស់ សូមអ្នកទស្សនាវីឌីអូ បង្រៀនខាងក្រោមនេះ ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:07 PM, 11 December
  • ប្រភព: Photoshop Tutorials Photo Effects
  • Tag: ចំណេះដឹងទូទៅ