ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបធ្វើ រូបភាព Double Exposure នៅ​លើ Photoshop!

របៀបធ្វើ រូបភាព Double Exposure នៅ​លើ Photoshop!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រូបភាព Double Exposure គឺជារូបភាពដែលត្រូវ​មនុស្ស​ភាគច្រើ​នពេញនិ​យម​មួយ ប៉ុន្តែ​ដោយ​សារ​តែ​វា​មិន​ងាយ​ស្រួល​ធ្វើ​នៅ​លើ​ស្មាត​ហ្វូន​នោះទេ ប៉ុន្តែវា​ងាយ​ស្រួល​ធ្វើ​នៅ​លើ Photoshop អញ្ចឹង​ហើយ​ទើប​មិន​សូវ​មាន​អ្នក​ចំណាយ​ពេលធ្វើវា។ អញ្ចឹងថ្ងៃនេះដែរ យើងនឹងមកមើលអំពីរបៀបធ្វើរូបភាព Double Exposure នៅ​លើ Photoshop ទាំងអស់គ្នាជាមួយខេមបូរីផត។

  1. ជំហ៊ានទី ១

ដំបូងលោកអ្នកត្រូវមានរូបភាព ២ សន្លឹក គឺមួយជារូបភាពខាងមុខ និងមួយទៀតជារូបភាពទេសភាព​ខាង​ក្រោយ។ ហើយសូមធ្វើការបើកកម្មវិធី Photoshop និងទាញយករូបភាពទី ១ ចូលទៅក្នុង​កម្មវិធី​នោះ​ជា​មុនសិន ដោយចុចលើពាក្យ Ctrl + O រួចជ្រើសរើសរូបភាព។

1

Final 1000x150 copy

  1. ជំហ៊ានទី ២

ត្រូវកាត់ Background ខាងក្រោយនៃរូបភាព ចោលឱ្យអស់ជាមុនសិន ដោយលោកអ្នកអាចប្រើប្រាស់ Quick Selection Tool។

2

  1. ជំហ៊ានទី ៣

បន្ទាប់មកសូម ធ្វើការ Import រូបភាពទី ២ ចូលទៅក្នុង File ដែលយើងកំពុងតែធ្វើការ ដោយដាក់ Layer របស់រូបភាពទី ២ នៅលើ រូបភាពទី១។

3

  1. ជំហ៊ានទី ៤

ជំហ៊ានបន្ទាប់ សូមឈរ នៅលើ Layer រូបភាពទី២ ហើយធ្វើការចុច Hold ក្តាចុច Ctrl ឱ្យជាប់ និងយក Mouse ទៅចុចនៅលើ Layer រូបភាពទី១ ដើម្បី Select ជារូបរាងរូបភាពទី១ នៅលើរូបភាពទី២។

4

  1. ជំហ៊ានទី ៥

បន្ទាប់មកសូមចុចទៅលើប៊ូតុង Add to Layer Mask នៅខាងក្រោម។

5

នោះលោកអ្នកនឹងទទួលបានរូបភាព Double Exposure តាមតែចង់បានហើយ។

6

យ៉ាងណាមិញ ប្រសិនបើលោកអ្នកចង់ស្វែងយល់ឱ្យកាន់តែច្បាស់ និងចង់កែកុនបន្ថែមពីលើ​បន្ថែម​ទៀត​នោះ សូមទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:59 PM, 06 December
  • ប្រភព: Spoon Graphics
  • Tag: ចំណេះដឹងទូទៅ