ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបឆែកមើល​លេខ​សំងាត់ Wi-Fi ដែល​យើងកំពុងភ្ជាប់ នៅ​លើ Android!

របៀបឆែកមើល​លេខ​សំងាត់ Wi-Fi ដែល​យើងកំពុងភ្ជាប់ នៅ​លើ Android!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះ ការភ្ជាប់ Wi-Fi មិន​ថា​នៅក្នុង​ផ្ទះ កន្លែង​ធ្វើការ ឬក៏តាម​ភោជនីយ​ដ្ឋាន​ឡើយ គឺវា​មាន​ភាព​ងាយ​ស្រួល​មែន​ទែន ព្រោះ​យើង​មិន​ចាំ​បាច់ Login ចូល Wi-Fi ទាំងនោះរៀងរាល់ពេលទេ ដោយ​យើង​គ្រាន់តែភ្ជាប់​ទៅ​កាន់វាម្ដងរួច ស្មាតហ្វូនរបស់យើងនឹងចងចាំ លេខកូដទុកជាស្រេច អញ្ចឹង​រាល់​ពេល​ដែល​យើង​មកដល់កន្លែងដែលមាន Signal Wi-Fi ទាំងនោះ វានឹងធ្វើការភ្ជាប់ដោយស្វ័យប្រវត្តិ។

ក៏ប៉ុន្តែ វាភ្ជាប់ស្វ័យប្រវត្តិនេះ ក៏មានគុណវិបត្តិតូចមួយដែរ ព្រោះវាអាចធ្វើឱ្យយើងភ្លេចលេខកូដ Wi-Fi។ ឧទាហរណ៍ថា ពេលមានមិត្តភក្ដិមកលេងផ្ទះ ហើយចង់បានលេខកូដ Wi-Fi របស់យើង​ដើម្បី​ប្រើប្រាស់​អ៊ីនធើណេត ហើយយើងក៏ភ្លេចបាត់ទៀត ព្រោះធ្លាប់ Login ចូលតែម្ដង ស្មាតហ្វូនក៏ចងចាំឱ្យរហូត។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ខេមបូរីផត សូមធ្វើការណែនាំនូវរបៀបឆែកមើលលេខកូដ Wi-Fi នៅលើស្មាតហ្វូន Android។

cover

Final 1000x150 copy

  1. ជំហ៊ានទី ១

ដំបូងលោកអ្នកត្រូវការដោនឡូត កម្មវីធីមួយមានឈ្មោះថា Router Setup Page ចេញពីក្នុង Google Play Store ដោយឥតគិតថ្លៃ។

  1. ជំហ៊ានទី ២

សូមបើកកម្មវិធីនោះឡើង វានឹងបង្ហាញពត៌មានមួយចំនួនទាក់ទងនឹង Router (ប្រអប់ Wi-Fi) របស់យើង រួច​​សូម​ចុចទៅលើប៊ូតុង Open Router Page។ ហើយសូមធ្វើការ Login ដោយជាទូទៅ User វាយ​ពាក្យ admin និង Password វាយពាក្យ admin ដូចគ្នា (ក្នុងករណី Router វាទាមទារឱ្យ Login)។

1

  1. ជំហ៊ានទី ៣

យើងអាចឃើញលេខកូដ Wi-Fi របស់យើងនៅលើផ្ទាំងដើមនេះតែម្តង ដោយត្រង់ផ្នែក Wireless នេះ​វា​នឹងបង្ហាញលោកអ្នកនូវពត៌មានអំពី Router របស់យើង ដូចជាឈ្មោះ Wi-Fi, Protocol, ល្បឿន, និង MAC Address ជាដើម។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងគ្រាន់តែដោះ Tick Hide ត្រង់កន្លែង Wi-Fi Password ជាការស្រេច យើងនឹងឃើញលេខសំងាត់តែម្តង។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:39 PM, 04 December
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ