ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​ឆែក​មើល iPhone X របស់​អ្នក​ប្រើ LTE Modem របស់ Qualcomm ឬ Intel

របៀប​ឆែក​មើល iPhone X របស់​អ្នក​ប្រើ LTE Modem របស់ Qualcomm ឬ Intel

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Apple ប្រើប្រាស់នូវគ្រឿងបន្លាស់ របស់ក្រុមហ៊ុនផ្សេងៗ ភាគច្រើនយកមកបំពាក់ លើស្មាតហ្វូន និងឧបករណ៍ របស់ពួកគេ។ ដូចកាលពីជំនាន់ iPhone 6s ពួកគេ បានប្រើប្រាស់ បន្ទះឈីបរបស់ក្រុមហ៊ុន Samsung ផង និងរបស់ក្រុមហ៊ុន TSMC ផង ទើបឡើងដល់ iPhone 7 នោះ ពួកគេប្រើបន្ទះឈីប របស់ TSMC តែម្តង ដែលជាក្រុមហ៊ុន របស់តៃវ៉ាន់។

cover

Final 1000x150 copy

មកដល់ពេលនេះ Apple លេងក្បាច់ដដែល ដោយប្រើប្រាស់ LTE Modem របស់ក្រុមហ៊ុន Qualcomm ខ្លះ និងក្រុមហ៊ុន Intel ខ្លះ មកបំពាក់លើ iPhone X ។ ចំពោះ Modem នេះ គឺវាប្រើសម្រាប់ ចាប់សេវា LTE ដល់ស្មាតហ្វូន ​ឲ្យដំនើរការប្រើប្រាស់ អ៊ីនធើណេតបាន។ មិត្តអ្នកអាន ក៏អាចឆែកមើលបាន នៅលើ iPhone X របស់អ្នក ថាតើអ្នកកំពុងតែ ប្រើប្រាស់ LTE Modem របស់ក្រុមហ៊ុនមួយណា ក្នុងចំណោមក្រុមហ៊ុនចំនួន 2 ដែលយើងបាន រៀបរាប់ខាងលើនេះ។

របៀបឆែកមើលទី 1

  • ជាដំបូង សូមអ្នកចុចចូល Settings បន្តចុចចូល General -> About ពេលចូលទៅដល់ អ្នកគ្រាន់តែអូស ចុះក្រោមបន្តិច និងសម្លឹងមើលត្រង់ លេខម៉ូឌែល

1

របៀបឆែកមើលទី 2

  • ជាដំបូង អ្នកត្រូវចុចចូល Settings -> General -> About -> Legal -> Regulatory រួចសម្លឹងមើលលេខ ម៉ូឌែលនោះ បានដូចគ្នា

2

iPhone X ម៉ូឌែល

  • A1865 ជាប្រភេទ Qualcomm MDM9655 Snapdragon X16 LTE Modem សម្រាប់ សហរដ្ឋអាមេរិច, អូស្ត្រាលី, ចិន, ហុងកុង, ញ៉ូវហ្សេលេន
  • A1902 ជាប្រភេទ Qualcomm MDM9655 Snapdragon X16 LTE Modem សម្រាប់ជប៉ុន
  • A1901 ជាប្រភេទ Intel XMM 7480 modem សម្រាប់អាមេរិច, កាណាដា, អឺរ៉ុប, សាំងហ្គាពួរ, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ហ្វីលីពីន, រុស្ស៊ី និងមិចស៊ីកូ។

ពេលនេះអ្នកបានដឹងពី LTE Modem ដែលបំពាក់លើ iPhone X របស់អ្នករួចហើយ រីឯល្បឿន អ៊ីនធើណេត របស់ម៉ូឌឹម ណាមួយ ក៏កុំខ្វល់អី ដោយសារតែវា មានល្បឿនប្រហាក់ប្រហែលគ្នា និងល្បឿនអ៊ីនធើណេត ក៏វាអាស្រ័យលើប្រព័ន្ធ ទូរស័ព្ទក្នុងតាមតំបន់ នីមួយៗផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:17 AM, 04 December
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ