ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបបិទ Comment នៅ​លើ​វីដេអូ YouTube របស់យើង!

របៀបបិទ Comment នៅ​លើ​វីដេអូ YouTube របស់យើង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការបញ្ចេញមតិ ឬយើងហៅថា Comment នៅ​លើ​វីដេអូក្នុង YouTube គឺ​ជាលក្ខណៈ​ពិសេស​ល្អ​មួយ​សម្រាប់​ឱ្យ​អ្នក​ដែល​បាន​ឃើញ​និង​ទស្សនាវីដេអូរបស់​យើង​នោះ គេអាចបញ្ចេញមតិរបស់គេ អំពី​វីដេអូ​របស់​យើង​បាន ដើម្បី​អាច​ឱ្យ​យើង​មាន​ឱកាស​កែ​តម្រូវ​វីដេអូ​ទាំង​នោះ ឱ្យកាន់តែប្រសើរជាងមុន។ យ៉ាង​ណាមិញ សម្រាប់ YouTube Channel មួយចំនួនដែលមានមិនចង់ឱ្យមានអ្នក Comment នៅលើវីដេអូ​របស់​ខ្លួន ដូចជា Channel របស់ Apple ជាដើមនោះ យើងក៏អាចធ្វើដូចគេបានដែរ។ អញ្ចឹងថ្ងៃនេះ យើង​នឹង​មក​មើល​ពីរបៀប​បិទ​មិនឱ្យគេ Comment នៅលើវីដេអូ YouTube របស់យើង។

cover

Final 1000x150 copy

  1. ជំហ៊ានទី ១

ដំបូងយើងត្រូវចូលទៅកាន់ YouTube Channel របស់អ្នកជាមុនសិន ដោយចុចនៅលើពាក្យ My Channel នៅខាងឆ្វេង។

1

  1. ជំហ៊ានទី ២

ចុចនៅលើពាក្យ Video Manager ដើម្បីកំណត់មុខងារទូទៅនៃវីដេអូរបស់អ្នក។

2

  1. ជំហ៊ានទី ៣

មកដល់ក្នុង Video Manager យើងអាចចុចនៅលើប្រអប់ Video ដោយអាចជ្រើសរើស វីដេអូដែល​យើង​ចង់​កំណត់ ដោយចុចសញ្ញាគ្រីសនៅលើនៅ ឬក៏អាចចុច Select All នៅលើប្រអប់ខាងលើតែម្តង។

3

  1. ជំហ៊ានទី ៤

ក្រោយពី Tick យកវីដេអូរួចហើយ សូមចុចលើប្រអប់ Action -> More actions

4

  1. ជំហ៊ានទី ៥

រួចចុចជ្រើសរើសយកលើពាក្យ Comments ដើម្បីកំណត់ទៅលើ Comment បញ្ចេញមតិ

5

  1. ជំហ៊ានទី ៦

នៅត្រង់ចំណុចកំណត់នេះ យើងមានជម្រើស ៤ គឺ៖

  • អនុញ្ញាតិឱ្យមនុស្សទូទៅគ្រប់គ្នា អាចសរសេរ Comment បានទាំងអស់
  • ទុកការអនុញ្ញាតិឱ្យយើងត្រួតពិនិត្យជាមុនសិន (ប៉ុន្ដែទុកតែ Comment ជាភាសា​អង់គ្លេស​ប៉ុណ្ណោះ)
  • ទុក Comment ទាំងអស់ឱ្យយើងត្រួតពិនិត្យ
  • បិទ Comment ទាំងអស់តែម្ដង។

6

ជាចុងក្រោយ យើងអាចជ្រើសរើសនូវជម្រើសទាំងនោះបាន តាមការពេញចិត្ត ប៉ុន្ដែប្រសិនបើអ្នក​មិនចង់​ខ្វាយ​ខ្វល់​អំពី​ការបញ្ចេញមតិ និង មិនចង់ឆ្លើយតប ឬក៏ចង់ជៀសវាង​នៅ​ការបញ្ចេញមតិ ដែលប្រើពាក្យ​ពេជន៍​មិន​សមរម្យនោះ អ្នកអាចជ្រើសយកជម្រើស Disable comments តែម្តងទៅក៏ល្អដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:28 PM, 01 December
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ