ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដំណឹងអាក្រក់សម្រាប់​អ្នក​ប្រើ Mac ព្រោះជន​ខិល​ខូច​អាច Hack ចូល​កុំព្យូទ័រ​របស់​អ្នក​ដោយ​ងាយ​បំផុត! ហើយ​នេះ​ជា​ដំណោះ​ស្រាយ

ដំណឹងអាក្រក់សម្រាប់​អ្នក​ប្រើ Mac ព្រោះជន​ខិល​ខូច​អាច Hack ចូល​កុំព្យូទ័រ​របស់​អ្នក​ដោយ​ងាយ​បំផុត! ហើយ​នេះ​ជា​ដំណោះ​ស្រាយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជាដំណឹងអាក្រក់មួយសម្រាប់ ប្រិយមិត្តដែល​កំពុង​ប្រើប្រាស់​កុំព្យូទ័រ​របស់ Apple មិនថាឆ្នាំ ម៉ូឌែល ឬមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ឬខ្សោយនោះទេ ឲ្យតែម៉ាស៊ីន​របស់​អ្នក​កំពុង​តែ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​គេ​បង្អស់​របស់ Apple ហៅថា macOS High Sierra នោះ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បានរួចរាល់ ព្រោះថាកុំព្យូទ័ររបស់អ្នកពុំមានសុវត្ថិភាពទៀតឡើយ។ តែសម្រាប់អ្នកកំពុងប្រើ macOS Sierra ចុះក្រោម អ្នកពុំចាំបាច់ខ្វាយខ្វល់ច្រើននោះទេ កុំព្យូទ័រអ្នកមានសុវត្ថិភាពហើយ ហើយ​ព័ត៌មាន​នេះផ្ដោតសំខាន់តែនៅលើ macOS High Sierra ជំនាន់ 10.13.1 – 17B48 ប៉ុណ្ណោះ។

1

Final 1000x150 copy

រាល់ Mac មិនថា MacBook, iMac, Mac Mini, Mac Pro នោះទេ ឲ្យតែកំពុងដំណើរការដោយ macOS High Sierra អ្នកគប្បីបើកធ្វើការ Update តាមរយៈ About This Mac ឲ្យហើយទៅ ព្រោះថា High Sierra ជំនាន់ចាស់ ពុំមានសុវត្ថិភាពខ្ពស់ ឡើយដោយប្រភព​អន្តរជាតិ​ជាច្រើន​បាន​ចេញផ្សាយ​ឲ្យ​ដឹង​ថាប្រព័ន្ធប្រតិបត្តិការរបស់ Apple មានចន្លោះប្រហោង អាចឲ្យជនក្បាលខូចជាច្រើនលួចចូល ឬធ្វើ​ការ​ដោះសោរ (Unlocked) ម៉ាស៊ីនរបស់អ្នកបានដោយគ្រាន់តែវាយពាក្យ Root នៅក្នុង Username ជា​ការ​ស្រេច។ ការរកឃើញចន្លោះប្រហោងនេះធ្វើឡើងដោយលោក Lemi Ergin ដែលជាអ្នក​អភិវឌ្ឍន៍​កម្មវិធី​ជនជាតិ Turkish។

2

សម្រាប់អ្នកប្រើប្រាស់ Mac ប្រាកដជាស្គាល់ System Preferences ដូច្នេះបើកុំព្យូទ័រអ្នកត្រូវបានការពារ​ដោយ​លេខកូដសម្ងាត់នោះ ហើយចង់ធ្វើការផ្លាស់ប្ដូរនូវ Settings សំខាន់ៗ សម្រាប់គ្រប់គ្រង​ទៅ​ដល់​ដំណើរការអ្នកត្រូវតែ Login ប្រើប្រាស់ជាគណនី Admin ទើបបាន ហើយរាល់ការផ្លាស់ប្ដូរ ត្រូវវាយ Username និងលេខកូដសម្ងាត់ដើម្បីទទួលបានសិទ្ធិផ្លាស់ប្ដូរ តែលើកនេះអ្នកពុំចាំបាច់វាយ Username និង Password ទៀតនោះទេ គ្រាន់តែវាយពាក្យថា “root” ជាការស្រេច! BOOMED អ្នកអាចចូល​កែប្រែ​បាន​សព្វ​គ្រប់នៅក្នុង Mac ដោយពុំចាំបាច់មានតម្រូវការអ្វីទាំងអស់ សូម្បីតែអ្នកប្រើគណនីជាប្រភេទ Guest ក៏បាន ហើយដើម្បីងាយស្រួលយល់ច្បាស់នោះ អ្នកអាចទស្សនាវីដេអូខាងក្រោម ងាយ​ស្រួល​យល់​ពី Unboxing Therapy បាន៖

អញ្ចឹងតើត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឲ្យកុំព្យូទ័ររបស់អ្នកមានសុវត្ថិភាព? វិធីងាយៗគឺ Update macOS High Sierra របស់អ្នកទៅបានហើយ ព្រោះ Apple បានបញ្ចេញកំណែ Update សម្រាប់​អតិថិជន​របស់​ខ្លួន​រួច​ហើយ ដោយបានពង្រឹងផ្នែកសុវត្ថិភាពឲ្យកាន់តែរឹងមាំជាងមុន។ ដូច្នេះតើនៅចាំដល់ណាទៀត ចូល​ទៅ Update ភ្លាមៗទៅជាជាងឲ្យគេអាចលួចចូល Mac របស់អ្នកបាន!!!!!!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:32 AM, 30 November
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ