ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបបើក HDR+ នៅ​លើ​កាមេរ៉ា Google Pixel ដែល​ដំណើរ​ដោយ Android 8.1

របៀបបើក HDR+ នៅ​លើ​កាមេរ៉ា Google Pixel ដែល​ដំណើរ​ដោយ Android 8.1

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងស្មាតហ្វូន Google Pixel គឺតែងតែ មាន​មុខងារ​នៅក្នុង​កាមេរ៉ា​រ​បស់ខ្លួន ដែល​ជំនួយ​ការថត ឱ្យ​មាន​ពណ៌​កាន់​តែ​ដិតច្បាស់ និងកាត់បន្ថយ noise ច្រើននៅពេលយប់ នោះគឺមុខងារ HDR+ ។ ហើយសម្រាប់ Android Oreo 8.1 ជំនាន់សាកល្បងទី ២ ដែលទើបដាក់ឱ្យអាប់ដេតថ្មីៗនេះ វាមិន​បាន​បើក​មុខងារ HDR+ ឱ្យយើងប្រើប្រាស់នៅក្នុងកម្មវិធីស្រាប់ៗនោះទេ ដូចនេះយើងត្រូវបើកដោយខ្លួនឯង។

cover

Final 1000x150 copy

ហើយរបៀបបើកវានោះ ក៏មិនមានអ្វីពិបាកដែរ ដោយយើងអាចធ្វើតាមលំនាំខាងក្រោម៖

  1. ចូលទៅក្នុង Settings -> System -> About Phone
  2. រកពាក្យថា Build number ហើយចុចនៅលើពាក្យនោះ ៥ ដង

1

  1. បន្ទាប់មកវានឹងចេញ ផ្ទាំងថ្មីមួយគឺ Developer Options
  2. ចុចចូលទៅក្នុង Developer options ហើយរកមើលពាក Camera HAL HDR+ ចុចបើកវា

2

  1. រួច Reboot ស្មាតហ្វូនរបស់អ្នកជាការស្រេច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:17 PM, 29 November
  • ប្រភព: Android Central
  • Tag: ចំណេះដឹងទូទៅ