ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបងាយៗ ដើម្បី​ដាក់​ប៊ូតុង Home ​នៅ​លើ iPhone X

របៀបងាយៗ ដើម្បី​ដាក់​ប៊ូតុង Home ​នៅ​លើ iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ពិត​ជា​បាន​ដឹង​ហើយ​ថា ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​គេ​មួយ ដែល​បង្កើត​ឡើង​ដើម្បី​គម្រប់​ខួប 10ឆ្នាំ​នៃ​ការ​ផលិត iPhone នោះគឺ iPhone X ដោយវាមានចំនុចខុសពីគេច្រើន ជាមួយ​អេក្រង់​លាត បច្ចេកវិទ្យាថ្មី និង សមត្ថភាពខ្លាំងជាងមុន។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនមួយនេះ គឺមិនមានប៊ូតុង Home សម្រាប់ស្គេន និង ត្រលប់ចេញពីកម្មវិធីនោះទេ នេះក៏ដោយសារតែ Apple បានជំនួសមកវិញ នូវការស្គេនមុន ប៉ុន្តែវាក្លាយចំនុចមួយ ដែលធ្វើអោយអតិថិជនមួយចំនួន មានការភ័ន្តភាំងម្តងដែរ ពេល​ចង់​ចាក​ចេញពីកម្មវិធីណាមួយ។

Cover

Final 1000x150 copy

តែកាលពីពេលថ្មីៗនេះ Channel YouTube “Tech Insider” បានធ្វើការបង្ហាញពីរបៀបមួយ ដើម្បី​ដាក់​ប៊ូតុង Home អោយនៅចំកណ្តាល ដូច iPhone ស៊េរីផ្សេងៗ ក្រៅពី iPhone X បានតាមវិធីងាយៗ​បំផុត​។ ដំបូងគ្រាន់តែអូសកម្មវិធីដែលមាននៅក្នុង Dock ចេញលើ Homescreen  ហើយទុកអោយ​កន្លែង Dock ទំនេរ បន្ទាប់មកចូលទៅកាន់ Setting > General > Accessibility > Assistive Touch ហើយ​ធ្វើ​ការ​ចុចបើក រូចអូសមកក្រោមបន្តិច ចុចលើ Single-Tab ហើយរើស​យក​ពាក្យ Home។ ចុងក្រោយ ត្រលប់ចេញវិញ ហើយទាញ   Assistive Touch ដាក់​អោយ​នៅចំ​កណ្តាល​ប្រអប់ Dock ជាការស្រេច។ នេះជាវីដេអូ ជំនួយបន្ថែម៖

ចុងក្រោយ អ្នកនឹងទទួលបានប៉ួតុង Home បានដូចដើម សម្រាប់រាល់ការត្រលប់ចេញពីកម្មវិធី ប៉ុន្តែ​មាន​ចំនុច​មួយ​ដែល​អ្នកមិនអាចគេចផុតនោះ គឺ Assistive Touch នឹងតាមលង​អ្នកនៅគ្រប់កម្មវិធីទាំងអស់ រឺ បាំង​កន្លែង​ខ្លះក៏មាន។ ដូច្នេះបើអ្នកមានលុយទិញ iPhone X ហើយ គប្បីគួរតែរៀនទម្លាប់​ការអូស​ឡើង​លើ ដើម្បីចាកចេញពីកម្មវិធី អោយហើយទៅ ព្រោះវាជាបទពិសោធន៍ថ្មី សម្រាប់ការប្រើប្រាស់នា​ពេល​ទៅ​មុខ​បន្តទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 12:43 PM, 28 November
  • ប្រភព: Tech Insider
  • Tag: ចំណេះដឹងទូទៅ