ទំព័រដើម    >    ចំណេះដឹងទូទៅ    >    អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់ Airplane Mode!

អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់ Airplane Mode!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Airplane Mode ឬស្មាតហ្វូន​ខ្លះ​បង្ហាញ​ថា Flight Mode គឺជាការ​កំណត់​ឱ្យ​ស្មាត​ហ្វូន និង​ថេប្លេត​របស់​យើង​បិទ​ដំណើរ​ការ​នៃ​រលកវិទ្យុសកម្ម និងបិទ Signal ផ្សេងៗដូចជា Bluetooth, GPS, Wi-Fi, អ៊ីនធើណេត, និងសេវា Call ចេញចូលជាដើម។ ហើយការបើក Airplane Mode នេះគឺមាន​អត្ថប្រយោជន៍​មួយចំនួន ដែលអាចជួយសម្រួលដល់ការប្រើប្រាស់ស្មាតហ្វូនប្រចាំថ្ងៃរបស់យើងបាន។ 

cover

Final 1000x150 copy

  1. កាត់បន្ថយវិទ្យុសកម្ម

យើងទាំងអស់គ្នាប្រាដកជាដឹងហើយថា ស្មាតហ្វូនរបស់យើងប្រើប្រាស់ប្រចាំថ្ងៃនេះ គឺសុទ្ធតែប្រើប្រាស់​ដែន​ម៉ាញ៉េទិចដើម្បី ដំណើរការដូចជាសេវាទូរស័ព្ទ, ចាប់ប្រព័ន្ធ Wi-Fi, ប្រើប្រាស់អ៊ីនធើណេត, និងការ​ផ្ទេរទិន្នន័យ Bluetooth ជាដើម។ ហើយភាគច្រើនវិទ្យុសកម្ម កើតមានច្រើននៅលើឧបករណ៍ដែល​មិន​ប្រើ​ប្រាស់​ខ្សែ ព្រោះវាបញ្ចូនទិន្នន័យដោយដែនម៉ាញ៉េទិច។ ដូចនេះ នៅពេលដែលយើងបើក Airplane Mode មានន័យថាយើងបិទការភ្ជាប់ទំនាក់ទំនងទាំងនោះចោល អញ្ចឹងស្មាតហ្វូនរបស់យើងនឹងមាន​រលក​វិទ្យុតិចបំផុត។

1

  1. សន្សំសំចៃថ្ម

ការបើក Airplane វាជួយក្នុងការបិទដំណើរការទូទៅជាច្រើន ដូចនេះវាក៏ជួយសន្សំសំចៃថ្មរបស់​យើង​ផង​ដែរ ព្រោះវាបានបិទ GPS, Wi-Fi និងផ្អាកដំណើរការកម្មវិធីមួយចំនួនចោល មិនធ្វើឱ្យស្មាតហ្វូនរបស់​យើង​ស្រកថ្ម នៅពេលទុក Standby ចោលឡើយ។

2

  1. សាកថ្មបានរហ័ស

លើសពីនេះទៅទៀត ការបើក Airplane Mode ជួយដល់ការសាកថ្មរបស់យើង បានកាន់តែរហ័សផងដែរ ព្រោះ​នៅពេលដែលយើងបើកវា ស្មាតហ្វូនរបស់យើងនឹងមានដំណើរស្ងប់ស្ងាត់ល្អ មិនមានការរំខាន និង​ប្រើប្រាស់ថាមពលច្រើននោះទេ អញ្ចឹកការសាកថ្មក៏រហ័សទៅតាមហ្នឹងដែរ។

3

  1. បិទដំណឹងរំខាន

ស្មាតហ្វូនរបស់យើងមានពេលខ្លះ ពិតជារំខានច្រើនទៅដោយ Message, Mail, Junk Mail, និង Notification មិនបានការជាច្រើន ហើយវានឹងរំខានយើងបំផុតនៅពេលលេងហ្គេម និងពេលគេង។ ដូច​នេះ​ការបើក Airplane Mode ជួយសំរួល និងដោះស្រាយបញ្ហាទាំងនោះបាន។

4

សរុបមកវិញ ការបើក Airplane Mode មានអត្ថប្រយោជន៍មួយចំនួនដែលយើងគួរតែបើក នៅពេលមិន​ចាំ​បាច់​ប្រើស្មាតហ្វូន ដូចជានៅពេលយើងគេង ព្រោះវាបិទមិនឱ្យមានរលកវិទ្យុច្រើន បិទដំណឹងរំខាន និង​សាកថ្មបាន​លឿន​ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:37 PM, 27 November
  • ប្រភព: fieldguide
  • Tag: ចំណេះដឹងទូទៅ