ទំព័រដើម    >    ចំណេះដឹងទូទៅ    >    រៀនកែពណ៌រូបភាពឱ្យកាន់តែរ៉ូមេនទិច តាមវិធីដ៏ងាយស្រួល និងរហ័សបំផុត!

រៀនកែពណ៌រូបភាពឱ្យកាន់តែរ៉ូមេនទិច តាមវិធីដ៏ងាយស្រួល និងរហ័សបំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការកែកុនពណ៌នៅលើរូបភាព ឱ្យមើលទៅស៊ីអារម្មណ៍ជាងមុន ឬយើងតែងហៅថា Cinematic Look នោះគឺពិតជាមើលទៅទាក់ទាញភ្នែករបស់មនុស្សបានច្រើនជាង ការប្រើប្រាស់ពណ ធម្មតាទៅទៀត។ ហេតុដូចនេះហើយ ទើបមានមនុស្សជាច្រើន តែងតែប្រើ គំនិតច្នៃប្រឌិតរបស់គេ ដើម្បីប្រែពណ៍រូបភាព ដែលគេបានថត ឱ្យមើលទៅដូចជាពណ៌ នៅក្នុងខ្សែភាពយន្ដ និងទាក់ទាញថែមមួយ កម្រិតទៀត។

cover

Final 1000x150 copy

សម្រាប់ការកែកុនពណ៍នេះ គឺយើងអាចធ្វើបានច្រើនរបៀបខ្លាំងណាស់ ដូចជាប្រើប្រាស់ App នៅក្នុង ស្មាតហ្វូនដូចជា Snap seed ឬកម្មវិធីផ្សេងៗ ទៀតជាច្រើន, អាចប្រើ Adobe Lightroom, អាចប្រើ Adobe Photoshop ជាដើម។ អញ្ចឹងនៅក្នុងថ្ងៃនេះ យើងនឹងមកកែពណ៌ រូបភាពក្នុង Photoshop ដោយប្រើប្រាស់ Gradient Map។

  1. ជំហ៊ានទីមួយ

យើងត្រូវ Import រូបភាពចូលទៅក្នុងកម្មវិធី Photoshop ដោយចុចនៅលើម៊ីនុយ File -> Open (ឬចុច Ctrl + O) រួចធ្វើការជ្រើសរើសរូបបញ្ចូល។  

1

  1. ជំហ៊ានទីពីរ

បន្ទាប់មក យើងអាចបង្កើត Layer Gradient Map ថ្មីមួយ ដោយចុចនៅលើ Create New fill -> និងរើសយក Gradient Map។

2

ឬក៏យើងអាចឃើញវាផ្ទាល់នៅលើ Adjustment តែម្តង។ 

3

  1. ជំហ៊ានទីបី

យើងអាចចុចនៅលើ Gradient Map ដើម្បីចាក់ពណ៌ពីលើរូបភាពនោះ ដែលលោកអ្នកអាច ជ្រើសរើសពណ៌បាន តាមរយៈការចុច នៅលើពណ៌ ខាងលើនេះបាន។

4

  1. ជំហ៊ានទីបួន

ក្រោយពីជ្រើសរើសពណ៌ Gradient ដែល លោកអ្នកពេញចិត្ដហើយ លោកអ្នកអាចបន្ថយកម្រិត Opacity ដើម្បីឱ្យវាស្រាលបន្តិច ឬតាមដែរអ្នកពេញចិត្ត។

5

អញ្ចឹង នេះគឺការកែប្រែពណ៌នៅលើ Photoshop ហើយលោកអ្នកអាចសាកល្បងរៀនធ្វើ ដោយខ្លួនឯង តាមរយៈវីឌីអូ Tutorial ខាងក្រោមនេះបាន៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:32 AM, 26 November
  • ប្រភព: Travis Transient
  • Tag: ចំណេះដឹងទូទៅ