ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ស្រាយចម្ងល់ប្រិយមិត្ត៖ តើគួរទាញយក​វីដេអូ File ពពួក MKV ឬ MP4 មួយ​ណា​ល្អ​ជាង​?

ស្រាយចម្ងល់ប្រិយមិត្ត៖ តើគួរទាញយក​វីដេអូ File ពពួក MKV ឬ MP4 មួយ​ណា​ល្អ​ជាង​?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកទល់នឹងពេលនេះ បច្ចេកវិទ្យាកាន់​តែ​ដើរ​ទៅ​មុខ​ហើយ ហើយ​យើង​ក៏​មានភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​ឯកសារ​សំខាន់ៗ ដែល​យើង​ចង់​បាន​រហ័សទាន់​ចិត្តផងដែរ មិនថាជាប្រភេទ File អ្វីនោះទេ ពិសេស​គឺពពួក File ជាប្រភេទវីដេអូនឹងតែម្ដង ព្រោះថាបច្ចុប្បន្ននរណាក៏ចូលចិត្តទស្សនាវីដេអូដែរ ទៅតាម​ប្រភេទ​របស់វា។ ប្រិយមិត្តមួយចំនួនប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាវីដេអូមាន File ច្រើនប្រភេទ​ម្ល៉េះ? ចម្លើយ​ខ្លីហើយ​ងាយ​ស្រួល​យល់​គឺ៖

“វីដេអូមិនត្រឹមតែផ្ដោតសំខាន់ទៅលើគុណភាពរូបភាពប៉ុណ្ណោះទេ វាផ្ដោតសំខាន់​ទៅលើប្រព័ន្ធ​សម្លេង​ទៀត​ផង ដោយវីដេអូខ្លះមានគុណភាពសាច់ទិន្នន័យទាប ខ្លះខ្ពស់ ហើយខ្លះខ្ពស់ខ្លាំង រហូតដល់ថ្នាក់​ឲ្យ​យើង​ធ្វើការកែកុនបន្ថែមពីលើ ពិសេសគឺមានសម្លេងបែប Stereo រហូតដល់ Surround Sound 7.1

ក្នុងន័យខាងលើ យើងអាចនិយាយបានថា វីដេអូដែលមាន File ទៅតាមប្រភេទរបស់វា គឺសុទ្ធសឹង​ជាមុខ​ងារ​រៀងៗខ្លួន ដោយ File ខ្លះសម្រាប់តែអ្នកធ្វើវីដេអូអាជីព ដែលមានទំហំធំ ហើយត្រូវប្រើកម្មវិធី​បន្ថែម​ដើម្បី​ចាក់ ខ្លះសម្រាប់អ្នកទស្សនាទូទៅ ខ្លះសម្រាប់ការចាក់មើលកម្សានផ្ទាល់ខ្លួន ឬតាមគេហដ្ឋានជាដើម ដែល​អាចចាក់លេងនៅលើស្មាតហ្វូន ឬកុំព្យូទ័រទូទៅបាន។

1

Final 1000x150 copy

ថ្ងៃនេះ Cambo Report នឹងលើកយក File វីដេអូចំនួន 2 ប្រភេទផ្សេងគ្នាមកធ្វើការបកស្រាយ ថាតើ​រវាង​ File ទាំង 2 គួរតែប្រិយមិត្តទាញយក File មួយណាមកប្រើប្រាស់ អមមកជាមួយនឹងហេតុផល និង​មូលហេតុបន្ទាប់បន្សំផ្សេងទៀត។ និយាយដល់ពពួក File ទាំង 2 ខាងលើឃើញថា យើងឃើញមាន​ភាព​ច្រើន​នៅ​លើ File វីដេអូខ្សែភាពយន្ត តន្ត្រី និងវីដេអូឯកសាសត្វផ្សេងៗ ពិសេសគឺនៅលើ YouTube តែ​ម្ដង ដែលជាទូទៅយើងអាច Download យកមកជាប្រភេទ File MKV និង MP4 ដែលជម្រើសពីរនេះ អាច​នឹងធ្វើឲ្យអ្នកមានចម្ងល់ថា តើគួរតែ Download យក File មួយណា បើទំហំរបស់វាមិនខុសគ្នា​ខ្លាំង​ណាស់​ណា​ផង?

2

ចម្លើយគឺ ប្រិយមិត្តទាញយក File មួយណាក៏បាន តែក្រុមការងារ Cambo Report សូមធ្វើការណែនាំ​ឲ្យ​ទាញ​យកពពួក File MKV វិញល្អជាង វាគឺជាប្រភេទ File ចេញក្រោយពពួក File MP4 ដោយវាផ្ដល់​នូវ​សាច់​គុណភាពរបស់វីដេអូប្រសើរជាង ថែមទាំងមានប្រព័ន្ធសម្លេងពិរោះជាងថែមទៀតផង ហើយយើងក៏​អាច​ធ្វើការបង្កប់នូវ Subtitle នៅក្នុងវីដេអូផ្ទាល់បានក្នុង File តែមួយ។ យ៉ាងណាក៏ដោយ បើទាញយក File​​ ពពួក Mp4 ក៏បាន គ្រាន់តែគុណភាពនៃសាច់វីដេអូ មិនល្អដូចទៅនឹងវីដេអូចងនៅក្នុង File MKV ឡើយ ថែមទាំងមិនអាចបន្ថែមនូវ Subtitle បាន ពិសេសគឺគុណភាព​សម្លេង​ត្រឹម​អាច​ទទួល​យក​បាន​ប៉ុណ្ណោះ។ បកស្រាយប៉ុណ្ណេះ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ខ្លះហើយ ថា File ទាំង 2 ខុសគ្នា​ត្រង់​ណា ដូច្នេះដើម្បីដឹងកាន់តែច្បាស់បន្ថែម យើងនឹងធ្វើការបកស្រាយខ្លីៗជុំវិញអត្ថប្រយោជន៍ ក៏ដូចជាគុណ​វិបត្តិ​របស់ File ទាំងពីរដូចខាងក្រោម៖

គុណសម្បត្តិ File MKV

  1. អនុញ្ញាតឲ្យយើងធ្វើការ Edit បន្ថែមជុំវិញការបន្ថែមរូបភាព សម្លេង Subtitle និង Animations
  2. ផ្ដល់នូវសាច់គុណភាពវីដេអូបានប្រសើរជាង
  3. មានប្រព័ន្ធសម្លេងល្អ គុណភាពខ្ពស់ ថែមទាំងស្គាល់ប្រភេទ File ជាសម្លេងបានច្រើន
  4. មានទំហំ File តូចអាចទទួលយកបាន
  5. ងាយស្រួលស្វែងរកក្នុងប្រព័ន្ធអ៊ីនធឺណែត ថែមទាំងពេញនិយមព្រោះវា Free បើកឲ្យប្រើជា​សាធារណៈ​តែម្ដង

គុណវិបត្តិ File MKV

  1. ធៀបជាមួយនឹង File Mp4 វាមានទំហំជាងបន្តិច
  2. ចង់កែកុន ឬ Edit ពីលើបន្ថែម គឺ Support តិចជាមួយនឹងកម្មវិធី
  3. តម្រូវឲ្យប្រើកម្មវិធីជំនួយបន្ថែម ដើម្បីបើក File MKV មើល (តែបច្ចុប្បន្នកម្មវិធីងាយស្រួល​រក​ខ្លាំង​ណាស់ គឺយើងអាចប្រើ VLC, Windows Media Player, Gom ឬកម្មវីធីផ្សេងៗទៀតបាន សូម្បីតែកម្មវិធីនៅលើ Android និង iOS ក៏អាចបើកមើលបាន)

គុណសម្បត្តិ File Mp4

  1. ពេញនិយម ងាយស្រួលប្រើប្រាស់ជាមួយឧបករណ៍ជាច្រើនផ្សេងទៀតដូចជាស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍ចាក់វីដេអូផ្សេងៗទៀត
  2. ងាយស្រួលក្នុងការ Edit បន្ថែមតាមរយៈកម្មវិធី
  3. ងាយស្រួលស្វែងរក ព្រោះវាមានពាសពេញអ៊ីនធឺណែត

គុណវិបត្តិ File Mp4

  1. ផ្ដល់នូវគុណភាពរូបភាព​ និងគុណភាពសម្លេងទាបជាង File MKV
  2. កម្មវិធីដែលបើក File Mp4​ ត្រូវស្គាល់ Codec របស់វីដេអូ និងសម្លេង ព្រមគ្នាទើបអាចបើកមើល ហើយឮសម្លេងចេញមក បើពុំស្គាល់គឺឃើញតែវីដេអូ ពុំឮសម្លេង

3 cover

ទាំងនេះគឺជាការប្រៀបធៀបខ្លះៗ ជុំវិញភាពខុសប្លែកគ្នាទៅលើចំនុចពិសេសៗ និងសំខាន់ៗរបស់ File ទាំង 2 ប្រភេទនេះ សង្ឃឹមថាប្រិយមិត្តនឹងបានយល់បន្ថែម ហើយដឹងថាគួរតែទាញយក File មួយ​ណា​មក​ប្រើប្រាស់ ឬទស្សនានាពេលក្រោយ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់នៅពេល យើងចង់​បាន​វីដេអូច្បាស់ ហើយមានគុណភាពសម្លេងខ្ពស់មកទស្សនា ដូច្នេះការជ្រើសរើសយក File MKV ជាជាង File Mp4 គឺជាជម្រើសល្អមួយ ដែលអ្នកគួរទាញយកនាពេលក្រោយៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: por
  • 3:32 PM, 23 November
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ