ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ស្វែង​យល់​ពី​ការ​ប្រើ​ប្រាស់​មុខ​ងារ Slo-mo នៅ​លើ iPhone!

ស្វែង​យល់​ពី​ការ​ប្រើ​ប្រាស់​មុខ​ងារ Slo-mo នៅ​លើ iPhone!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Slo-mo រឺភាសាពេញនិយម ហៅ​ថា Slow Motion គឺ​ជា Style នៃ​ការ​ថតមួយ​បែប ដែល​មាន​ការ​ពេញ​និយម ត​ជំនាន់​យូរ​មក​ហើយ ដោយ​វា​អាច​ធ្វើការ បំលែងវីដេអូ ដែលបានថត អោយ​មាន​លក្ខណៈ​យឺតៗ​។ ហើយនៅក្នុងថ្ងៃនេះដែរ យើងនឹងស្វែងយល់ ទាំងអស់គ្នា អំពីការថត Style មួយនេះ កាន់តែពិសេស​នោះ គឺយើងនឹង សាកល្បងនៅលើ iPhone តែម្តង។

Cover

Final 1000x150 copy

យ៉ាងណាមិញ មុននឹងចូលទៅដល់ សាច់រៀន យើងសូមបញ្ជាក់ អ្នកទាំងអស់ជាមុនសិន អំពី ជំនាន់​ម៉ូឌែល ណាខ្លះដែលអាច ថតវីដេអូយឺតបាន ហើយជំនាន់ម៉ូឌែលណា​ ដែលអាចថត កាន់តែយឺតស្អាត។ ជាការពិតណាស់ មុខងារនេះ មានតែចាប់ពី iPhone 5s ឡើងទៅតែប៉ុណ្ណោះ ដោយអាចថតបានក្នុង​ល្បឿន 120fps។ ខាងក្រោមនេះ ជាតារាងបញ្ជាក់បន្ថែម អំពី Device ដែលអាចថត Slo-mo បាន៖

  • 720p ក្នុងល្បឿន 120FPS (Slow Motion): iPhone 5s
  • 720p ក្នុងល្បឿន 120FPS – 240FPS (Ultra slow motion): iPhone 6, iPhone 6 Plus
  • 720p ក្នុងល្បឿន 240FPS & 1080p ក្នុងល្បឿន 120 FPS (slow motion): iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus
  • 1080p ក្នុងល្បឿន 240 FPS (ultras slow motion): iPhone 8, iPhone 8 Plus and iPhone X

អ្នកទាំងអស់គ្នា អាចកំណត់យកកម្រិត Resolution និងល្បឿននៃការថត Slo-mo បាននៅក្នុង កម្មវិធី Settings ដោយគ្រាន់តែចូល Settings > Camera > Record Slo-mo។

1

សម្រាប់អ្នកប្រើប្រាស់ ដែលប្រើ iPhone ចាប់ពីស៊េរី 8 ឡើងដល់ X អាចធ្វើការថត Slow បានស្អាតគេ ដោយសារតែល្បឿន គឺយើងអាចកំណត់បានដល់ទៅ 240FPS ជាមួយកម្រិតសាច់វីដេអូ FHD 1080p។ សូមបញ្ចាក់ម្តងទៀតថា ល្បឿន Frame ណា ដែលកាន់តែខ្ពស់ នោះល្បឿននៃចលនា ក្នុងវីដេអូ នឹងកាន់តែយឺតហើយរអិល ធ្វើអោយវីដេអូ កាន់តែទាក់ទាញ តែម្តង។

ដូចនេះ សម្រាប់អ្នកដែលប្រើ ជំនាន់ក្រោមហ្នឹង កុំខកចិត្តអី ធ្វើម៉េច Apple កំណត់អោយសមត្ថភាព អាច​ថត​បានតែប៉ុណ្ណឹង អញ្ចឹងមានតែកំណត់ទៅតាមហ្នឹង​ ដោយ iPhone 6s/6sPlus/7/7Plus អាចថត720p ក្នុងល្បឿន 240FPS & 1080p ក្នុងល្បឿន 120 FPS (slow motion)។ ចំណែកឯ ក្រោមហ្នឹងទៀត គឺអាចថតតាម ដូចអ្វីដែល យើងបានបញ្ជាក់ពីខាងលើ។

ងាកមករបៀបថតវិញ ដើម្បីអាចថត Slo-mo បាន សូមអ្នកទាំងអស់គ្នា បើកកម្មវិធី Camera ហើយអូស Menu នឹងរកពាក្យ SLO-MO ដើម្បីថតវីដេអូ។ អញ្ចឹងគ្រាន់តែ ប៊ូតុងថត ឬចុចប៊ូតុងសម្លេង ដើម្បីថត ជា​ការស្រេច។ ចំពោះរង្វង់ ក្នុងរូបខាងក្រោមនេះ ចង់បញ្ជាក់ពី កម្រិត និងល្បឿន ដែលអ្នកបានជ្រើសរើស បើ​​អ្នក​មិនពេញចិត្ត ហើយចង់ប្តូរ អ្នកអ្នកកំណត់នៅក្នុងកម្មវិធី Settings បាន ដោយចូលទៅកាន់ Settings > Camera > Record Slo-mo។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 2:30 PM, 23 November
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ