ទំព័រដើម    >    ចំណេះដឹងទូទៅ    >    អ្នក​មាន iPhone X ដែល​​មិន​​ទាន់​​ដឹង​ពីរបៀប​​​បិទ​​មុខ​ងារ​​ដាស់​​​អេក្រេង់ អាច​​ធ្វើ​​តាម​​នេះ​​បាន

អ្នក​មាន iPhone X ដែល​​មិន​​ទាន់​​ដឹង​ពីរបៀប​​​បិទ​​មុខ​ងារ​​ដាស់​​​អេក្រេង់ អាច​​ធ្វើ​​តាម​​នេះ​​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសារ iPhone X ជាកំពូល​​ឃាតករ​ស្មាតហ្វូន​របស់ Apple ចុង​ក្រោយ​ដូច្នេះ មុខងារ​ក៏​ច្រើន​និងថ្មីៗ​ផង​ដែរ​នោះ។ នៅ​មាន​អ្នក​មួយចំនួនមិនទាន់យល់ដឹងអស់នៅឡើយដែរ សម្រាប់​អ្នក​ដែល​ទើប​នឹង​ទិញ​នោះ ហើយសម្រាប់ iPhone X នេះផងដែរ ដោយគ្មាន Home ប៊ូតុងមិនដូច iPhone មុនៗ ដូច្នេះ​ហើយ​សម្រាប់​​ដាស់​​អេក្រង់ iPhone X ក្រុមហ៊ុន Apple ក៏បានធ្វើការផ្លាស់ប្ដូរ អោយយើង គ្រាន់តែចុចប៉ះលើ​អេក្រង់​​​ប៉ុណ្ណោះ។

pic 0

Final 1000x150 copy

​សម្រាប់មុខងារថ្មីនេះរបស់ iPhone X គឺមានមិត្តអ្នកប្រើប្រាស់មួយចំនួនដូចជា ធុញនិង  ហាក់បីដូចជា​​​ឆាប់​ស៊ីថ្មផងដែរ ពីព្រោះគ្រាន់តែប៉ះគឺដាស់អេក្រង់រហូតនោះ។  តាមការពិតទៅបើប្រើ Power ប៊ូតុង​ដើម្បី​ដាស់​អេក្រង់​ក៏បានដែរ ការដាស់អេក្រង់ដោយប៉ះអេក្រង់នេះ គឺហាក់បីជារំខានច្រើន ដូច្នេះប្រសិនបើ​គិត​ថា​រំខាន​នោះមិត្តអ្នកអាន អាចធ្វើការបិទវាបាន ហើយប្រសិនបើមិនទាន់ដឹងថា បិទយ៉ាងម៉េចនោះ មិត្តអ្នក​អាន​អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបាន។

វិធីសាស្ត្រ

  1. ជាដំបូង យើងចូលទៅកាន់ Settings
  2. បន្ទាប់មកចូលទៅកាន់ General
  3. ហើយយកពាក្យថា Accessibility
  4. បន្ទាប់មកចុចបិទ នៅប៊ូតុង Tap to Wake

pic 2

ទាំងនេះគឺជាវិសាស្ត្រងាយៗសម្រាប់បិទមុខងារប៉ះដាស់អេក្រង់ ប្រសិនលោកអ្នកមាន iPhone X ហើយ​គិតថា​មុខងារខាងលើដូចយើងរៀបរាប់នេះវា​រំខាន​អញ្ចឹងមែននោះ​ អាចអនុវត្តតាមយើងខ្ញុំរៀបរាប់នេះ​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 12:27 PM, 18 November
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ