ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដំណោះ​ស្រាយ Instagram, Facebook មិន​លោត Notification នៅ​លើ iPhone!

ដំណោះ​ស្រាយ Instagram, Facebook មិន​លោត Notification នៅ​លើ iPhone!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកទាំងអស់គ្នា ធ្លាប់ជួបទេ, Instagram ក៏ដូចជា Facebook មិនផ្តល់ដំណឹង Notification មកយើង? បញ្ហានេះ ភាគច្រើន កើតឡើងចំពោះ អ្នកប្រើប្រាស់ iOS ដែលពួកគាត់ មិនអាចទទួល ដំណឹង Notification អោយដឹងទេ បើទោះបីជា មានសារដំណឹង តិចរឺច្រើន យ៉ាងណាក៏ដោយ។

ចំពោះមូលហេតុនោះ តាមពិតទៅ គឺដោយសារតែ ពេលតម្លើងកម្មវិធី Instagram ឬ Facebook អ្នកមិនបាន កំណត់អោយវា បើកមុខងារ ទទួលដំណឹង Notification ជាហេតុធ្វើអោយ វាមិនអាចផ្តល់ដំណឹង អ្វីបានឡើយ បើទោះបីជាមាន សារច្រើនយ៉ាង ណាក៏ដោយ។

Cover

Final 1000x150 copy

សម្រាប់កម្មវិធីខ្លះ យើងអាចកែប្រែ វាបាននៅក្នុង Settings > Notification តែសម្រាប់ខ្លះទៀត គឺមិនអាច កែប្រែបានឡើយ លុះត្រាតែ លុបចោល​ ហើយជ្រើសរើស កំណត់ឡើយវិញ។ ក៏ប៉ុន្តែសម្រាប់ Instagram ឬ Facebook វិញ ដើម្បីទទួលបាន មុខងារផ្តល់ ដំណឹងមកវិញ សូមអនុវត្ត តាមយើងដូចតទៅ៖

  • លុបកម្មវិធី Instagram ឬ Facebook ចោល
  • បន្ទាប់មកចូលទៅកាន់ Appstore ហើយដោនឡូត កម្មវិធី Instagram ឬ Facebook ឡើងវិញ
  • ក្រោយពីដោនឡូតចប់ហើយ សូមបើកកម្មវិធី Instagram ឬ Facebook ហើយវាយគណនី របស់ អ្នកចូល
  • បន្ទាប់មកនឹង លោតទាមទារ សារផ្តល់ដំណឹងឡើង.. ម្តងនេះ សូមជ្រើសយក OK ហើយ Allow មិនមែន Not Now ដូចមុនទៀត នោះទេ!

1

នៅពេលនេះ អ្នកទទួលបាន មុខងារផ្តល់ដំណឹង មកក្នុងទូរស័ព្ទរបស់អ្នក វិញហើយ។ អ្នកក៏អាច Check មើលបាន នៅក្នុង Settings > Notification រួចនឹងឃើញ កម្មវិធី Instagram ឬ Facebook នៅក្នុងនោះ វិញហើយ។ អញ្ចឹងនេះ គ្រាន់តែគន្លឹះបន្តិចបន្តួច ប៉ុណ្ណោះ ហើយបើមិត្តភក្តិ របស់អ្នក ជួបបញ្ហា អាចប្រាប់គេ ពីដំណោះស្រាយ តាមការ Share របស់អ្នកបានណា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:43 AM, 16 November
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ