ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​លុប Facebook Page របស់​យើង​ចោល!

របៀប​លុប Facebook Page របស់​យើង​ចោល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Facebook Page គឺជាទំព័រមួយដែលយើងមនុស្សភាគ​ច្រើន​នៅ​ពេល​នេះ ប្រើ​ប្រាស់​វា​សម្រាប់​បង្ហាញ​អំពី​អ្វី​មួយ។ សម្រាប់​អ្នក​មួយ​ចំនួន​បង្កើត Page ដើម្បី​លក់​ផលិតផល ខ្លះសម្រាប់ពត៌មាន ខ្លះសម្រាប់កម្សាន្ដ និងសម្រាប់តារាល្បីៗវិញសម្រាប់បង្ហាញពីខ្លួនឯង។ ហើយ Page គឺជាជំនួយរបស់អ្នក​យ៉ាង​ចាំ​បាច់​ផង​ដែរ ដើម្បី​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​អ្វី​ដែល​អ្នក​ចង់​បង្ហាញ។ យ៉ាងណាមិញ ប្រសិនបើអ្នកគិតថា Page របស់អ្នកហាក់ដូចជាមិនដំណើរការទៅមុខសោះ ហើយធុញទ្រាន់នឹងវា និងមាន​បំណង​ចង់​លុប​វាចោល​ទៅ​វិញ​នោះ គឺជាការងាយមែនទែន។

cover

Final 1000x150 copy

ដូចនេះថ្ងៃនេះ យើងនឹងមកមើលអំពីរបៀបលុប Facebook Page របស់អ្នកចោល។ ដោយជំហ៊ានទី 1 នោះយើងគ្រាន់តែចុចនៅលើ Menu ហើយចូលទៅក្នុង Page របស់អ្នក។

1

ចុចនៅលើ Settings ដែលនៅ Menu ខាងលើ

2

ត្រង់ចំណុច General យើងត្រូវអូសចុះមកក្រោមបង្អស់ រកពាក្យថា Remove Page

3

រួចនៅត្រង់កន្លែង Remove Page សូមចុចទៅលើពាក្យ Delete “ឈ្មោះ Page របស់យើង”

4

បន្ទាប់មកវានឹងលោត សំណួរមកសួរបញ្ជាក់យើងថា តើយើងចង់លុបវាមែនឬអត់? ប្រសិន​បើយើង​ចង់​លុប​ សូមចុចលើប៊ូតុង Delete Page ជាការស្រេច។ ហើយនៅរយៈ 14 ថ្ងៃក្រោយ Page ដែលអ្នក​ចុច​លុប​នោះ វានឹងបាត់ស្រមោលតែម្តង។

5

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:58 PM, 14 November
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ