ទំព័រដើម    >    ចំណេះដឹងទូទៅ    >    មាន iPhone X ប្រើ តែ​ប្រយ័ត្នអត់​ដឹង​ពី​គន្លឹះ​ទាំង 10 នេះ!

មាន iPhone X ប្រើ តែ​ប្រយ័ត្នអត់​ដឹង​ពី​គន្លឹះ​ទាំង 10 នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកទល់នឹងពេលនេះ ក្រុមហ៊ុន Apple បានបង្ហាញ​វត្ត​មាន​នៃ iPhone X មក​កាន់​ពិភពលោក ប្រហែល​ជា 2 ខែ​ជាង​ហើយ ក៏ប៉ុន្តែ​សម្រាប់ ការដាក់​លក់​ជាផ្លូវការ ទើបបើកអោយទទួលទិញ ថ្មីៗនេះទេ។ ចំណែកឯ ប្រជាជនក្នុងប្រទេសកម្ពុជាយើង ខ្លះក៏ទទួលបាន ប្រើជាបន្តបន្ទាប់គ្នាហើយដែរ។

ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា មានប្រិយមិត្តមួយចំនួនធំ ជាពិសេស អ្នកប្រើប្រាស់ iPhone X តែម្តង អាច​នៅ​មិ​នទានស្គាល់ ពីរបៀបនៃការប្រើប្រាស់ វាអស់នោះទេ។ ហើយនៅក្នុងអត្ថបទនេះដែរ ខ្ញុំនឹងបង្ហាញនូវ គន្លឹះដែលសំខាន់ ទាំង១០ ដែលជួយសម្រួល ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹង iPhone X នេះ​បាន​។

Cover

Final 1000x150 copy

  1. របៀបប្រើមុខងារ Reachability : ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ដៃម្ខាងដោយគ្រាន់អូស Dock ចុះក្រោម!
    របៀបបើក៖ Settings > General > Accessibility > ហើយបើក Reachability អោយដំណើរការ
  2. របៀបប្រើមុខងារ បង្ហាញពេញអេក្រង់នៅលើ YouTube : គ្រាន់តែ Zoom in លើវីដេអូកំពុងមើល​ជាការស្រេច!
  3. របៀបបិទកម្មវិធី មួយៗចោល : គ្រាន់តែអូសពីក្រោមឡើងលើមកចំកណ្តាល ហើយឈប់អោយវា​លោត​ផ្ទាំងកម្មវិធី មកជាការស្រេច!
  4. របៀបបិទមុខងារ Face ID : Settings > General > Accessibility > Face ID & Attentions > បិទដំណើរការ ជាការស្រេច!
  5. របៀបប្រើកម្មវិធីនៅលើ Lockscreen : គ្រាន់តែសង្កត់ដោយប្រើ 3D Touch តែប៉ុណ្ណោះ!
  6. របៀបប្រើកម្មវិធី Animoji : នៅក្នុងកម្មវិធី Messenge គ្រាន់តែចុចលើ ប៊ូតុង Appstore > នោះ​នឹងឃើញរូប Animoji ហើយ!
  7. របៀបបើក Siri & Apple Pay : គ្រាន់តែចុចប៊ូតុង Power អោយជាប់ វានឹងដំណើរការតែម្តង! ចំណែកឯ របៀបបើក Apple Pay វិញ គ្រាន់តែចុចប៊ូតុង Power ប៊ូតុង ២​ ដង ជាការស្រេច!
  8. របៀបបិទ iPhone X : គ្រាន់តែចុចប៊ូតុង Power + ប៊ូតុងសម្លេង (ឡើង/ចុះ) អោយជាប់ ហើយ​អូស Slide to Power Off ជាការស្រេច!
  9. របៀប Screenshot : គ្រាន់តែចុចប៊ូតុង Power + ប៊ូតុងតម្លើងសម្លេង
  10. របៀបបើក On-screen Home Button (Assistive Touch) : គ្រាន់តែចុច Settings > General > Accessibility > AssistiveTouch ហើយចុចបើកជាការស្រេច!

សូមទស្សនាវីដេអូខាងក្រោមនេះ​បន្ថែម ដើម្បីស្វែងយល់ ពីរបៀបប្រើ អោយកាន់តែច្បាស់៖

សរុបឡើងវិញ ទាំងនេះ គឺជាគន្លឹះងាយៗប៉ុណ្ណោះ តែសម្រាប់នៅលើ iPhone X វាដូចថ្មីស្រឡាងអញ្ចឹង បើទោះជាបីជាអ្នក ធ្លាប់ជាប្រើប្រាស់ iDevice ក៏ដោយ។ តែទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា គន្លឹះទាំង ១០ ខាងលើនេះ នឹងអាចជួយសម្រួល ប្រិយមិត្តបានខ្លះ ក្នុងការប្រើប្រាស់ iPhone X អោយ​កាន់​តែប្រសើរ បន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 4:51 PM, 14 November
  • ប្រភព: macrumors
  • Tag: ចំណេះដឹងទូទៅ