ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដឹងទេ? YouTube ឥលូវ​នេះ​ជា​កម្មវិធី​ស៊ី​ថ្មខ្លាំង​ជាង​គេ លើ​ឧបករណ៍ iOS

ដឹងទេ? YouTube ឥលូវ​នេះ​ជា​កម្មវិធី​ស៊ី​ថ្មខ្លាំង​ជាង​គេ លើ​ឧបករណ៍ iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការចេញជំនាន់ iOS 11 ថ្មីនេះ​គឺ​ហាក់​បី​ដូច​ជា​ដើរលឿន​ខ្លាំង ​ទោះ​វា​ជា​ជំនាន់ iOS ថ្មី​ និង​ធ្វើអោយ​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ iDevice នៅ​ពេបច្ចុប្បន្ននេះក៏ដោយ។ ប៉ុន្តែធ្វើអោយ developer នៃ​កម្មវិធី​មួយចំនួន​ចេញសម្រាប់ iOS នេះខ្លះ មិនទាន់អភិវឌ្ឍដល់ឡើយ ធ្វើអោយកម្មវិធីនៅលើឧបករណ៍ iOS មួយចំនួនដើរមិនទាន់ស្រួលអស់នោះទេ។

pic 1

Final 1000x150 copy

ដូចជាកម្មវិធី YouTube នៅលើ iOS នេះអញ្ចឹង ថ្មីៗនេះគឺមានអ្នកប្រើប្រាស់ឧបករណ៍ iOS ជាច្រើនបាន​ធ្វើ​ការ​រាយកាណ៍ទៅ​ Forum YouTube និង Twitter របស់ YouTube អំពីបញ្ហា​ស៊ីថ្មខ្លាំង​មែន​ទែន​នៅ​លើ​ប្រព័ន្ធប្រត្តិបត្តការ iOS 11 នេះ។ មានអ្នករាយការណ៍ជាច្រើន​ និងបានបង្ហោះបង្ហាញជារូបភាព ទៀ​ត​ផង​​ដោយគ្រាន់តែប្រើប្រាស់ បើកវាមើលអស់រយៈពេល 4 នាទី និងទុកជាលក្ខណៈ Background ទុក​ចោល​សោះស៊ីដល់ទៅ 86% ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះមិនត្រឹមតែស៊ីថ្មខ្លាំងនោះទេវាធ្វើអោយ iPhone, iPod រឺ iPad យើងឆាប់ក្ដៅទៀតផង បញ្ហា​ទាំងនេះផងដែរភាគច្រើនកើតទៅលើអ្នកប្រើប្រាស់ ចាប់ពី iOS 11.0.2 ដល់ iOS 11.1.1 នោះ។ សម្រាប់អ្នកដែលកំពុងប្រើ​ជំនាន់ iOS ដែលយើង​ខ្ញុំ​កុំពុង​រៀប​រាប់​នេះសូមប្រយ័ត្នកុំឧស្សាហ៍បើកកម្មវិធី YouTube ចោលពេក ​ហើយបើសង្ស័យ ស៊ីថ្មខ្លាំងបន្ទាប់​បើក​កម្មវិធី YouTube នោះអាចធ្វើការឆែកមើលដោយ ចូលទៅកាន់ Setting បន្ទាប់មកយកពាក្យថា Battery បាននោះអ្នកនឹងដឹងថាកម្មវិធីណាយើងបើកចោលហើយស៊ីថ្មខ្លាំង ប្រើអស់ប៉ុន្មាន​ម៉ោង​ នោះ​វា​នឹងបង្ហាញអោយដឹងហើយ។ ម្យ៉ាងវិញទៀតនោះសម្រាប់បញ្ហា​នេះផងដែរ គឺ Developer របស់ YouTube កុំពុង​តែរកវិធីដោះស្រាយ ដោយគេបានធ្វើការប្រាប់ជាដំណឹងតាមរយៈ បង្ហោះប្រាប់នៅលើ​បណ្ដាញ​សង្គម Twitter ពីគណនី YouTube ផ្ទាល់តែម្ដង។

pic 2

សរុបសេចក្ដីមកឥលូវនេះគឺ YouTube មិនទាន់ប្រាប់ថាមានដំណោះស្រាយអ្វីឡើយនៅបញ្ហា​នេះ​ក្រៅ​ពី​រង់ចាំ​មានកំណែអាប់ដេតថ្មីពី YouTube នោះ។ ប៉ុន្តែដើម្បីចៀសវាងនៃ​ការស៊ីថ្មបែប​នេះយើងក៏មា​ន​ជំរើស​ដំណោះស្រាយមួយដែរ ដោយផ្អាកប្រើប្រាស់កម្មវិធី YouTube ហើយបើចង់មើល វីដេអូពី YouTube នោះយើងអាចមើលតាម តាមរយៈបើកតាម Browser បណ្ដោះអាសន្នសិនបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 1:49 PM, 14 November
  • ប្រភព: YouTube
  • Tag: ចំណេះដឹងទូទៅ