ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធី​ងាយ​ៗ​ដើម្បី​បិទ​ដំណើរ​ការ​មុខងារ HDR នៅ​លើ​ទូរស័ព្ទ iPhone X, 8 & 8 Plus របស់អ្នក

វិធី​ងាយ​ៗ​ដើម្បី​បិទ​ដំណើរ​ការ​មុខងារ HDR នៅ​លើ​ទូរស័ព្ទ iPhone X, 8 & 8 Plus របស់អ្នក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ អ្នកដែលប្រើប្រាស់ iOS ភាពច្រើន តែងតែនិយម ថតរូបដោយប្រើប្រាស់ មុខងារ HDR ដើម្បីអោយរូបភាព ដែលថតបាន មានពណ៌ដិត ច្បាស់ល្អ និង ភ្លឺនៅត្រង់កន្លែងមាន ស្រមោលខ្មៅ។ ប៉ុន្តែ អ្នកថតរូប មួយចំនួនទៀត ពួកគាត់មិនចង់ បានរូបភាព បែប HDR នោះទេ ដោយគាត់ ពេញចិត្តលើ រូបភាពធម្មតា ច្រើនជាង។ ដូច្នេះ តើគួរធ្វើយ៉ាងណា ដើម្បីបិទមុខងារ HDR នៅលើ iPhone 8 & 8 Pus និង iPhone X បាន?

Cover

Final 1000x150 copy

អញ្ចឹងថ្ងៃនេះដែរ ខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា ពីរបៀបបិទ មុខងារ HDR នៅក្នុងកម្មវិធី Camera តាមវិធីងាយៗ ដូចខាងក្រោមនេះ៖

ជំហ៊ានទី 1: សូមចូលទៅកាន់ Settings នៅលើ iPhone X, 8 & 8 Plus របស់អ្នក

Pic 1

ជំហ៊ានទី 2: អូសចុះក្រោម ហើយស្វែងរក កម្មវិធីកាមេរ៉ា រួចធ្វើការចុចចូល

Pic 2

ជំហ៊ានចុងក្រោយ: អ្នកនឹងឃើញជម្រើស បិទ/បើក Auto HDR ។

Pic 3

សរុបមកនេះ គឺជាវិធីងាយៗ​ សម្រាប់អ្នកដែលចង់បិទ ដំណើរការមុខងារ HDR នៅលើកម្មវិធី Camera ដោយអ្នកគ្រាន់តែ អនុវត្តន៍តាម របៀបខ្លីៗខាងលើ ជាការស្រេច។  ហើយអ្នកក៏អាច បើកដំណើរ HDR មកវិញ បានដែរ ដោយធ្វើតាមរបៀប ខាងលើ ដូចគ្នាអញ្ចឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 10:49 AM, 14 November
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ