ទំព័រដើម    >    ចំណេះដឹងទូទៅ    >    បែង​ចែក​ឱ្យ​ច្បាស់​​រវាង AR និង VR

បែង​ចែក​ឱ្យ​ច្បាស់​​រវាង AR និង VR

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រយៈពេលកន្លងថ្មីៗមកនេះ យើងឃើញ​មាន​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា AR និង VR កាន់តែ​សម្បូរ​បែប​ជាង​ជំនាន់​មុន​ទៅទៀត ហើយវ៉ែនតា VR ក៏មានតម្លៃកាន់តែថោកទៅដែរ ប៉ុន្តែសម្រាប់មិត្តអ្នកអាន​មួយ​ចំនួន​នៅ​យល់​ច្រលំ និងមិនទាន់បានបែងចែកច្បាស់លាស់នៅឡើយទេរវាងបច្ចេកវិទ្យាទាំង 2 នេះ ហើយ​មនុស្ស​មួយ​ចំនួនទៀតក៏មិនទាន់បានស្គាល់ថា AR និង VR នេះជាអ្វីដែរ។ អញ្ចឹងនៅក្នុងថ្ងៃនេះ យើង​នឹង​លើក​យកប្រធានបទ VR និង AR មកធ្វើការប្រៀបធៀបឱ្យបានកាន់តែច្បាស់។

cover

Final 1000x150 copy

AR មកពីពាក្យថា Augmented Reality ហើយខ្ញុំជឿជាក់ថាមិត្តអ្នកអានទាំងអស់គ្នាប្រាកដជាបាន​ឃើញ​វា​ច្រើ​នរួច​ម​កហើយ នៅលើស្មាតហ្វូន Android និង iOS 11 ប៉ុន្តែវានៅមិនទាន់ប្រើប្រាស់បាន​ល្អ​ច្រើន​នៅឡើយទេ វាត្រូវការកំណែអាប់ដេតបន្ថែមទៀតដើម្បីឱ្យការកំសាន្ដកាន់តែល្អ ហើយចំពោះ Google ក៏បានសន្យាថានឹងព្យាយាមបច្ចេកវិទ្យា AR នៅលើស្មាតហ្វូន Android ឱ្យកាន់តែខ្លាំងនៅឆ្នាំក្រោយ។ AR គឺជាបច្ចេកវិទ្យាដែលយើងត្រូវការស្មាតហ្វូនដើម្បីប្រើប្រាស់ នៅក្នុងនោះ​យើង​អាច​មើល​ឃើញ​នូវ​រូបភាព​ពិតៗ​ដែលយើងមើលឃើញនឹងភ្នែកធម្មតា និងឃើញរូបភាពប្រឌិតដែលត្រូវបានអភិវឌ្ឍន៍​ដោយ​កម្មវិធី។ យើងអាចប្រើប្រាស់វាបញ្ចូលគ្នា ដើម្បីកម្សាន្ដផ្សេងៗបាន ដូចជាកម្មវិធី Edit រៀបចំលេង និង​លេង​ហ្គេម AR ជាច្រើនទៀត ឧទាហរណ៍ Pokémon Go ជាដើម។

1

ចំណែកឯ VR វិញគឺវាប្លែកពី AR បន្ដិចត្រង់ថា វានឹងនាំយើងទៅពិភពសិប្បនិមិត្តសុទ្ធសាធតែម្តង មិន​មាន​លាយជាមួយពិភពពិតខាងក្រៅដូចជា AR នោះទេ ហើយដើម្បីប្រើប្រាស់ VR បានយើងយើងត្រូវ​ចំណាយ​លុយបន្ថែមខាងក្រៅ ដូចជាទិញវ៉ែនតា VR ជាដើម។ ចំពោះវែនតា VR ធម្មតា​ដែល​មាន​តម្លៃ​ទាប គឺយើងអាចប្រើសម្រាប់តែការទស្សនាវីឌីអូ និងរូបភាព 360 ដឺក្រេតែប៉ុណ្ណោះ ដោយយើងត្រូវការ​ដោនឡូត កម្មវិធីចេញពី Play Store និង App Store ដើម្បីឱ្យរូបភាព​និង​វីឌីអូ​ទាំង​នោះ​បង្ហាញ​ជា​លក្ខណៈ​ 360 ដឺក្រេ។ កម្មវីធីសម្រាប់ប្រើប្រាស់ VR ធម្មតាទាំងនោះមានដូចជា Gear VR, Daydream View និង Google Cardboard ជាដើម។

2

ចំពោះក្រុមហ៊ុនមួយចំនួន ក៏បានផលិតម៉ាស៊ីនហ្គេមដែលអាចមើលជាលក្ខណៈ 360 ដឺក្រេផងដែរ តាម​រយៈការមើលវ៉ែនតា VR ដែលបានភ្ជាប់មកជាមួយស្រេច ដូចជាម៉ាស៊ីន Play Station VR ជា​ដើម។

ទស្សនាវីឌីអូបង្ហាញលក្ខណៈសម្បត្តិ PlayStation VR ពីក្រុមការងារខេមបូរីផត ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:35 PM, 13 November
  • ប្រភព: Android Authority
  • Tag: ចំណេះដឹងទូទៅ