ទំព័រដើម    >    ចំណេះដឹងទូទៅ    >    Apple បញ្ចេញ​វីដេអូ​បង្ហាញ​ពី​គន្លឹះ​ណែនាំ​ខ្លីៗ​​ងាយស្រួល​​មួយ​​ចំនួន សម្រាប់​ប្រើ​ប្រាស់​លើ iPhone X

Apple បញ្ចេញ​វីដេអូ​បង្ហាញ​ពី​គន្លឹះ​ណែនាំ​ខ្លីៗ​​ងាយស្រួល​​មួយ​​ចំនួន សម្រាប់​ប្រើ​ប្រាស់​លើ iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអានភាគច្រើន ពិតជាបានដឹងហើយថា iPhone X គឺ​ទើប​តែ​មក​ដល់​ទីផ្សារ​ស្រុក​យើង ក្តៅៗ ហ៊ុយៗ​នេះ​ឯង ជាមួយ​នឹង​តម្លៃថ្លៃកប់ ​(21XX$) ពេល​មក​ដល់ថ្ងៃដំបូង និង ធ្លាក់ថ្លៃជិតកប់ផងដែរ (13XX$) សម្រាប់​ថ្ងៃនេះ។ ប៉ុន្តែតម្លៃគឺមិនចោទជាបញ្ហាទេ សម្រាប់អតិថិជនដែលពួកគាត់មានលុយ និង ចង់​បាន​វា​មក​​កាន់មុនគេនោះ ព្រោះសមត្ថភាព iPhone X ក៏មិនធម្មតាផងដែរ។

Cover

Final 1000x150 copy

ហើយកាលពីពេលថ្មីៗនេះ Apple បានបញ្ចេញវីដេអួមួយ បង្ហាញពីគន្លឹះណែនាំខ្លីៗ និង ងាយស្រួល​មួយ​ចំនូន អំពីរបៀបប្រើប្រាស់ នៅលើ iPhone X។ អញ្ចឹងសម្រាប់អតិថិជន ដែលបានទិញ iPhone X រួច​ហើយ​នោះ គួរតែទស្សនាវីដេអូមួយនេះ ថាវាមានលក្ខណៈយ៉ាងណា ដូចខាងក្រោមទាំងអស់គ្នា៖

ក្រោយពីបានទស្សនាវីដេអូនេះរួចហើយ យើងឃើញថា Apple បានបង្ហាញពីការប្រើប្រាស់ចេញចូល​លើ​កម្មវិធី ដោយមិនចាំបាច់មានប៉ូតុង Home, កន្លែងបើក Control Center, កន្លែងអូសរបា​ Notifications, ការ​ចុចប៉ូតុង Power ដើម្បីនិយាយទៅកាន់ Siri, របៀបចុចបិទទូរស័ព្ទ, ការប្រើប្រាស់ Face ID និង Apple Pay, មុខងារ Animoji និង ចុងក្រោយគឺការថត Lightning ទាំង 5។ ដូច្នេះ សម្រាប់អ្នកដែល​ត្រៀម​ទិញ iPhone X ក៏អាចមើលអោយហើយ ពីគន្លឹះណែនាំខ្លីៗនេះផងដែរ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 8:49 AM, 06 November
  • ប្រភព: Apple
  • Tag: ចំណេះដឹងទូទៅ