ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដំណោះ​ស្រាយ​ពី​បញ្ហា Error តិច​តួច​ក្នុង​កម្មវិធី​គិត​លេខ​របស់ iOS11

ដំណោះ​ស្រាយ​ពី​បញ្ហា Error តិច​តួច​ក្នុង​កម្មវិធី​គិត​លេខ​របស់ iOS11

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មាន ជាច្រើនបានចោទទៅលើកំហុសឆ្គងរបស់ iOS11 ដែលបណ្តាលឲ្យ កម្មវិធីគិតលេខដើម មានបញ្ហា គិតចេញលេខខុស តែបើយើងគិតទៅលើ ជ្រុងម្ខាងទៀតនោះ វាគ្រាន់តែជា បញ្ហាតិចតួចប៉ុណ្ណោះ សម្រាប់អ្នក ប្រើប្រាស់ផ្ទាល់ អាចធ្វើការជៀសវាង បាន ហើយក៏ពុំចាំបាច់ កំណែអាប់ដេត ឬរិះគន់ខ្លាំងៗទេ។

cover

Final 1000x150 copy

អ្នកប្រើប្រាស់មួយចំនួនបាន បង្ហាញឲ្យឃើញថា កម្មវិធីគិតលេខលើ iOS11 មានបញ្ហា នៅ ពេលដែល យើងចុចគិតលេខ លឿនពេក ដូចជាចុច 1+2+3 តែបែរចេញលេខ 24 ឬលេខខុស ពីនេះទៀត តាមពិតទៅវាត្រូវ ចេញជាលេខ 6 ។ Apple បានដឹងពីបញ្ហាតិចតួច នេះហើយ បន្ទាប់ពីមានការរអ៊ូរទាំ ពីបញ្ហានេះ តែយើងដឹងបានថា ពេលដែលយើងចុចគិត លេខយឺតៗ ម្តងមួយៗ វាគ្មានបញ្ហានោះទេ និងគិតបានត្រឹមត្រូវ ណាស់ កុំឲ្យតែយើង ចុចប្រញាប់ ដូចម៉ាស៊ីនដេរ។

gif

នេះពិតជាបញ្ហាតិចតួច តែសម្រាប់អ្នកដែលតែងតែប្រើប្រាស់កម្មវិធីគិតលេខ ជាញឹកញាប់ អាចនឹងមាន អារម្មណ៍មិនល្អ ចំពោះបញ្ហានេះ។ ដំណឹងនេះ យើងចង់ចែកជូនដល់មិត្ត អ្នកអាន ក្នុងស្រុកយើងបានដឹង ហើយព្យាយាម ចុចគិតលេខម្តងៗ តាមសម្រួល ពុំចាំបាច់ចុចលឿន ពេកទេ ដើម្បីឲ្យកម្មវិធីនេះ គិតលេខត្រឹមត្រូវ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:40 AM, 27 October
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ