ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប Live វីដេអូ​លើ Instagram បាន 2 នាក់ ជាមួយ​មិត្តភក្តិ​ដែល​នៅឆ្ងាយ!

របៀប Live វីដេអូ​លើ Instagram បាន 2 នាក់ ជាមួយ​មិត្តភក្តិ​ដែល​នៅឆ្ងាយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងបានដឹងហើយថា Instagram ធ្វើការសាកល្បងមុខងារ Live វីដេអូបានចំនួន 2 នាក់ នោះ តាំងពីខែសីហា មកម្ល៉េះ ហើយពេលនេះ ពួកគេ ទទួលបានសម្រេច បញ្ចេញមុខងារនេះ ឲ្យមហាជនប្រើប្រាស់ ជាមួយការអាប់ដេត ចុងក្រោយជំនាន់ 20.0 ទាំងនៅលើប្រព័ន្ធ ប្រតិបត្តិការ iOS និង Android ដូចនេះ មិត្តអ្នកអាន អាចធ្វើការ អាប់ដេតបាន ឥឡូវនេះ។

cover

Final 1000x150 copy

សម្រាប់អត្ថបទនេះ យើងចង់ណែនាំមិត្តអ្នកអាន ពីរបៀបធ្វើការអាប់ដេត ដូចនេះមិត្តអ្នកអាន អាចអានបន្ត ដើម្បីស្វែងយល់។ ជាដំបូង អ្នកអាចចុចត្រង់ សញ្ញាកាមេរ៉ានេះ ឬអូសទៅខាងស្តាំ នឹងចូលទៅដល់កាមេរ៉ា ទើបបន្តចុច លើអក្សរ LIVE ដែលនៅខាងក្រោម ប៊ូតុងថត រួចចុច Start Live Video ចាំពេលវីដេអូ ដំនើរការហើយ អ្នកនឹងឃើញ ចំនួន អ្នកមើល កើនឡើង ដូចនេះអ្នកអាចចុច លើសញ្ញា Emoji ពីរជាប់គ្នា នៅខាងក្រោមនោះ ដើម្បី Add អ្នកដែល កំពុងមើលនោះ ចូលរួម Live វីដេអូជាមួយគ្នាបាន។

1 2 3

នេះជាភាពរីករាយមួយ ដែលយើងអាចផ្តល់ទៅកាន់ មិត្តភក្តិរបស់យើង ឲ្យចូលរួម រីករាយ ជាមួយគ្នា និងអាចឲ្យ អ្នកដទៃមើល និងទទួលភាព រីករាយនេះផងដែរ ដូចនេះ អ្នកអាច សាកល្បង Live វីដេអូ ជាការសន្ទនា ដ៏រីករាយមួយ បានជាមួយមិត្ត ស្និទ្ធស្នាលរបស់អ្នកបាន ចាប់ពីពេលនេះ តទៅលើ Instagram ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:34 AM, 26 October
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ