ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបការពារ​ស្មាត​ហ្វូន​​របស់​​យើង​កុំឱ្យ​​ឆេះ​​អេក្រង់!

របៀបការពារ​ស្មាត​ហ្វូន​​របស់​​យើង​កុំឱ្យ​​ឆេះ​​អេក្រង់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយអំពីបញ្ហាឆេះអេក្រង់នេះ គឺមិនមែនសំដៅ​ទាល់​តែ​យក​ភ្លើង​មក​ដុត​ឱ្យឆេះ​ដូច​ជា​វីឌីអូ Burn Test នៅ​ក្នុង YouTube នោះទេ។ សម្រាប់បញ្ហាឆេះអេក្រង់នេះ ចង់សំដៅទៅ​លើ​បញ្ហា​អេក្រង់ ស្មាតហ្វូន របស់យើង ដែលវាចេញពណ៌ក្រហម នៅពេលដែលបង្ហាញតំបន់ពណ៌ខ្មៅ។ ហើយយើងឃើញមានស្នាម​ឆ្លង ឬដិតជាប់រូបភាពពីមួយទៅមួយផងដែរ ឧទាហរណ៍ដូចជាយើងបើកកម្មវិធីមួយប្រើ ហើយនៅពេល​​ដែល​​យើងបិទវា ហើយមកផ្ទាំង Home Screen ក៏វានៅជាប់រូបភាពកម្មវិធីនោះដែរ ដូចជារូបខាងក្រោម​នេះ​អញ្ចឹង។ នេះមានន័យថាគ្រាប់ LED តូចនៅក្នុងអេក្រង់របស់យើងមានបញ្ហាហើយ ដែលវាមិនអាច​បែងចែក​ការ​បញ្ជាបានច្បាស់លាស់ទេ។

cover

Final 1000x150 copy

នេះហើយជាបញ្ហាឆេះអេក្រង់របស់ស្មាតហ្វូន ហើយការប្រើប្រាស់ Touch ប៉ះបញ្ជាក៏មានការឆ្លងៗ​ខុស​ប្រក្រតី​ដែរ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្វែងយល់ និងធ្វើការការពារស្មាតហ្វូនរបស់យើង​អំពីបញ្ហា​ឆេះ​អេក្រង់​នេះ។

  1. អ្នកមិនគួរប្រើប្រាស់វា បណ្តើរសាកថ្មបណ្តើរនោះទេ ៖ នេះជាទម្លាប់មិនល្អមួយ ដែលអ្នក​ប្រើ​ប្រាស់​មួយចំនួនប្រញាប់ប្រើប្រាស់ ហើយបានដោយវាសាកថ្មជាប់ជញ្ជាំង ឬក៏ Power Bank និង​ប្រើប្រាស់ព្រមគ្នា។ នៅពេលដែលស្មាតហ្វូនរបស់អ្នកកំពុងបញ្ជូនថាមពលចូល វានឹងធ្វើឱ្យថ្មនៅ​ខាង​ក្រោយ​អេក្រង់ ​ឡើយក្តៅ ហើយប្រសិនបើអ្នកប្រើប្រាស់អេក្រង់ឱ្យក្តៅ ទៅព្រមជាមួយគ្នា​ទៀត​នោះ វាអាចនឹងធ្វើឱ្យគ្រាប់ពណ៌ LED តូចនៃអេក្រង់ស្មាតហ្វូនមានបញ្ហា មិនថាអ្នកប្រើ​អេក្រង់​ប្រភេទ LCD ឬក៏ AMOLED ឡើយ។

pic 1

  1. កុំប្រើប្រាស់វាជាប់យូររាប់ម៉ោង ៖ ថ្មីត្បិតតែពេលនេះ ស្មាតហ្វូនមានថ្មកាន់បានយូរ​ជាង​មុន​ក៏ពិត​មែន ក៏ប៉ុន្តែអ្នកមិនគួរប្រើប្រាស់វាជាប់រាប់ម៉ោងនោះទេ ពោលគឺយើងអាចប្រើប្រាស់ត្រឹម​រយៈ​ពេល​ល្មម ហើយទុកឱ្យវាសំរាកមួយសន្ទុះសិន ចាំដល់វាត្រជាក់ល្មមសឹមប្រើប្រាស់វាតទៅទៀត។

pic 2

  1. កុំបើកពន្លឺអេក្រង់ភ្លឺខ្លាំងពេក ៖ សម្រាប់ប្រិយមិត្តទាំងអស់ ប្រាកដជាមិនចូលចិត្តបើកពន្លឺអេក្រង់ភ្លឺ​ខ្លាំងនោះទេ ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់នៅក្រោមពន្លឺថ្ងៃ ស៊េនស័ររបស់ស្មាតហ្វូន​នឹង​បើក​ពន្លឺ​អេក្រង់ឱ្យភ្លឺដោយស្វ័យប្រវត្តិតែម្តង ដើម្បីឱ្យយើងមើលបានច្បាស់។ នេះក៏ជាចំណុចមិនល្អ​ដែរ ព្រោះគ្រាប់ LED របស់អេក្រង់យើង វាព្យាយាមបញ្ជេញពន្លឺអស់ពេក ហើយវាក៏ធ្វើឱ្យអេក្រង់​ក្តៅ​ផ​ងដែរ។

pic 3

អញ្ចឹងទាំងនេះ ជាវិធីបង្ការស្មាតហ្វូនរបស់យើងពី បញ្ហាឆេះអេក្រង់។ ហើយប្រសិនបើស្មាតហ្វូនរបស់​យើង​​បាន​ឆេះអេក្រង់រួចហើយនោះ គឺមានតែដូរថ្មីប៉ុណ្ណោះ ឬអាចទ្រាំប្រើប្រាស់បាន ក៏មិនអីដែរ តែ​យើង​គម្បី​ដាក់ Theme ឬ Wallpaper ដែលមានពណ៌សច្រើនទើបវាមិនបង្ហាញស្មាមដាន អេក្រង់ឆេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:38 PM, 24 October
  • ប្រភព: Android Authority
  • Tag: ចំណេះដឹងទូទៅ