ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​បើក​ទទួល​ដំណឹង​អាកាស​ធាតុ​នៅ​លើ Facebook ជា​រៀង​រាល់ថ្ងៃ

របៀប​បើក​ទទួល​ដំណឹង​អាកាស​ធាតុ​នៅ​លើ Facebook ជា​រៀង​រាល់ថ្ងៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយអំពីមុខងារ អាកាសធាតុនេះ ក្រុមហ៊ុន Facebook ក៏បានបញ្ចូលមុខងារនេះ នៅក្នុងកម្មវិធីរបស់ខ្លួនដែរ ហើយវាមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ទាំងអស់គ្នា ក្នុងការតាមដាននូវ ពត៌មានឧតុនិយម ដែលអ្នកទាំងអស់គ្នា មិនចាំបាច់ ប្រើប្រាស់កម្មវិធី Weather ខាងក្រៅ ក៏បានដែរ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកមើល ពីវិធីងាយៗ អំពីរបៀបបើក Notification មុខងារ អាកាសធាតុនៅក្នុង Facebook ដោយគ្រាន់តែយើង បើកកម្មវិធី Facebook ប្រើប្រាស់ប្រចាំថ្ងៃ វានឹងលោតដំណឹង អំពីអាកាសធាតុ ឱ្យយើង ឃើញតែម្តង។ 

cover

Final 1000x150 copy

សម្រាប់នៅលើកុំព្យូទ័រ គឺងាយស្រួលមែនទែន គឺគ្រាន់តែយើងបើក នៅលើទំព័រដើម ហើយក្រលេកមើលទៅផ្នែក ខាងឆ្វេងត្រង់ចំណុច Explore យើងនឹងឃើញ ពាក្យថា Weather ហើយសូមចុច ទៅលើវា។

1

  • បន្ទាប់មកទៀតសូមបំពេញ នូវទីតាំងតំបន់ ដែលយើងរស់នៅ ឧទាហរណ៍ដូចជា “Phnom Penh” ជាដើម។ រួចសូមធ្វើការ អូស Scroll ចុះមកក្រោមបំផុត ហើយចុចលើពាក្យ Notification -> Yes ជាការស្រេច។

2

សម្រាប់នៅលើស្មាតហ្វូនរបស់លោកអ្នកវិញ យើងត្រូវចុចវែងឆ្ងាយ ជាងកុំព្យូទ័របន្តិច ដោយដំបូង យើងត្រូវចូលទៅ Menu -> ត្រង់កន្លែង Apps -> ចុចលើពាក្យ See all រួចហើយសូមអូស ចុះក្រោម ដើម្បីរកពាក្យ Weather ហើយចុច ទៅលើវា។

3

បន្ទាប់មកសូមចុចទៅលើរូប Settings ដើម្បីកំណត់។ ហើយនៅក្នុង Settings នេះយើងអាច បំពេញទីតាំង Location និងបើក Notification ឱ្យវាជូនដំណឹង ប្រាប់យើងពី អាកាសធាតុប្រចាំថ្ងៃ។

4

សរុបមកវិញ នេះជាមុខងារតូចមួយរបស់ Facebook ប៉ុន្តែយើងអាចនិយាយថា វាក៏មាន ប្រយោជន៍គួរសមដែរ ដោយយើងគ្រាន់តែ បើកកម្មវិធី Facebook ប្រើប្រាស់ប្រចាំថ្ងៃ វានឹងលោតដំណឹង អំពីអាកាសធាតុនៅតំបន់ ដែលយើងរស់នៅ ឱ្យបានដឹង។ ក៏ដូចជាការ ក្រើនរំលឹកយើង ឱ្យបានដឹងអំពី អាកាសធាតុមានភ្លៀងធ្លាក់ នៅម៉ោងប៉ុន្មាន? ដើម្បីឱ្យយើងត្រៀម ខ្លួនទុកជាមុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:54 PM, 23 October
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ