ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​ដាក់​មុខងារ HDR នៅ​ក្នុង​កម្មវិធី Camera លើ iPhone 8 & 8 Plus និង (iPhone X)

របៀប​ដាក់​មុខងារ HDR នៅ​ក្នុង​កម្មវិធី Camera លើ iPhone 8 & 8 Plus និង (iPhone X)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone 8, iPhone 8 Plus និង iPhone X  គឺជាស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ភ្ជាប់មកជាមួយនូវ ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 មានសមត្ថភាពល្អ ជាងមុន ឯបច្ចេកវិទ្យាវិញ ក៏មិនធម្មតាផងដែរ។ សព្វថ្ងៃនេះ iPhone 8 & 8 Plus ក៏មានវត្តមាន នៅក្នុង ទីផ្សារស្រុកយើងហើយ នៅឡើយតែ iPhone X ទេ ដែលមិនទាន់ មកដល់។ ប៉ុន្តែមានចំនុចមួយ ដែលយើងសង្កេត ឃើញថា មុខងារ HDR គឺមិនមាននៅក្នុង កម្មវិធី Camera នោះទេ ខុសពីម៉ូឌែល iPhone 7 & 7 Plus ចុះក្រោម ដែលមានភ្ជាប់ មុខងារនេះ មកជាស្រេច។ អញ្ចឹងតើគួរធ្វើ ដូចម្តេច អាចដាក់មុខងារ HDR បានដូចមុន?

Cover

Final 1000x150 copy

ឥលូវនេះ ខ្ញុំនឹងប្រាប់គន្លឹះខ្លី និង ងាយស្រួលមួយ ដល់មិត្តអ្នកអាន ដែលកំពុងប្រើ iPhone 8, iPhone 8 Plus និង (iPhone X) អំពីរបៀប ដាក់មុខងារ HDR នៅក្នុងកម្មវិធី Camera ដូចដើមវិញ៖

  • ដំបូង សូមចូលទៅកាន់ Settings រួចអូសចុះក្រោម ស្វែងរកកម្មវិធី Camera បន្ទាប់មកសូមធ្វើការ ចុចចូល ហើយគ្រាន់តែ ចុចបើក ដំណើរការត្រង់ពាក្យ Auto HDR គឺរួចរាល់។

Pic 1

  • ចុងក្រោយ អ្នកនឹងទទួលបានមុខងារ HDR នៅក្នុងកម្មវិធី Camera របស់អ្នកវិញ។

Pic 2

សូមបញ្ជាក់ផងដែរថា HDR គឺជាមុខងារមួយ ដែលអាចជួយអោយរូបភាព ដែលអ្នកបានថត មានភាពច្បាស់, មានពណ៌ដិតល្អ មើលទៅទាក់ទាញ ផងដែរ ប៉ុន្តែមុខងារនេះ មិនមែនចេះតែអាច ប្រើប្រាស់ សម្រាប់ថត បានគ្រប់ពេលនោះដែរ ព្រោះស្ថានភាពខ្លះ បើយើងប្រើ មុខងារ HDR វាអាចធ្វើអោយរូបភាព ដែលថតបាន លែងល្អទៅវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:57 PM, 13 October
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ