ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ចង់​ក្លាយ​ជា​អ្នក​រក​លុយ​តាម YouTube តើ​ត្រូវ​ការ​អ្វីខ្លះ?

ចង់​ក្លាយ​ជា​អ្នក​រក​លុយ​តាម YouTube តើ​ត្រូវ​ការ​អ្វីខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះ មានសាលារៀន និងកន្លែងជាច្រើនបានបើកបង្រៀនវិធីរកលុយតាមរយៈ YouTube ហើយវាក៏មិនមែន ជារឿងថ្មីនោះដែរ វាមានតាំងពីរាប់ឆ្នាំ ណាស់មកហើយ។ ហើយសម្រាប់អ្នក ដែលបានទៅរៀននោះ ក៏មិនមែន មានន័យថា អ្នកប្រាកដជាអាចរកលុយ បានច្រើនដែរ ពោលគឺវាអាស្រ័យ ទៅលើកត្តាខ្លួនឯង ច្រើនជាង គឺស្ទើរតែ 99% ទៅហើយ ដែលយើងត្រូវការ ខិតខំប្រឹងប្រែងធ្វើវា ដោយខ្លួនឯង។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្វែងយល់ នូវអ្វីដែល យើងគួរមាន ដើម្បីក្លាយខ្លួន ជាអ្នករកលុយ នៅលើ YouTube ដ៏ជោគជ័យម្នាក់។

cover

Final 1000x150 copy

  1. ការច្នៃប្រឌិត

នេះជាចំណុចដែលអ្នកទាំងអស់គ្នាត្រូវតែស្វែងយល់ឱ្យស៊ីជម្រៅ ព្រោះ YouTube Channel របស់យើងម្នាក់ៗ មិនអាចលួចយកវីឌីអូ របស់គេមកដាក់ ជារបស់យើងបាន នោះទេ គឺយើងត្រូវមាន ការច្នៃប្រឌិត ផលិតវីឌីអូ ដោយខ្លួនឯង។ អញ្ចឹងយើងប្រាកដ ជាដឹងហើយថា យើងពូកែខាងអី ហើយ Channel របស់យើងនឹងធ្វើ វីឌីអូអំពីអ្វី ហើយ Channel របស់ YouTube គឺមានច្រើនប្រភេទ មែនទែន ដោយមានអ្នកខ្លះ បង្ហោះជា វីឌីអូបង្រៀន (Tutorial), វីឌីអូអំពីជិវិត ប្រចាំថ្ងៃរបស់គេ (Vlog), វីឌីអូកំសាន្ដ ដូចជាកំប្លែង, វីឌីអូបង្ហាញ អំពីហ្គេម ។ល។ អញ្ចឹងអ្នកត្រូវមាន ភាពច្នៃប្រឌិត ក្នុងការរកអ្វីដែលថ្មីៗ ជូនដល់អ្នកទស្សនា ទើប Channel របស់យើងមាន អ្នកមើលច្រើន។

1

  1. មានពេលវេលាគ្រប់គ្រាន់

នៅក្នុងការរកលុយនៅលើ YouTube គឺទាមទារឱ្យអ្នកមាន ពេលវេលាច្រើនសម្រាប់ ព្រោះថាយើងមិនអាច ប្រើពេលវេលា តែមួយថ្ងៃ ហើយទាមទារ ឱ្យបានលទ្ធផលនោះទេ យើងត្រូវព្យាយាម ចំណាយពេលវេលាច្រើន ដើម្បីផលិតវីឌីអូ ឱ្យបានច្រើនកាលណា ល្អកាលហ្នឹង កុំឱ្យ Channel របស់យើងស្ងាត់ឱ្យសោះ ត្រូវចេះ អាប់ដេតវីឌីអូ ឱ្យទៀងទាត់ ជានិច្ច។ ដូចនេះយើងត្រូវ ការពេលវេលា ដើម្បីស្រាវជ្រាវច្រើន និងរកអ្វីៗ ថ្មីប្លែក ដែលមនុស្សភាគច្រើន ចូលចិត្តមើល។

2

  1. ស្ទីលប្លែកៗ

ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកមើល យើងត្រូវចេះរៀបចំវីឌីអូ របស់យើងឱ្យទាក់ទាញ ជាពិសេស ទៅលើការ ដាក់ចំណងជើង និងការរចនា Thumbnail របស់វីឌីអូតែម្តង ព្រោះវាអាចឱ្យ អ្នកមើលដឹង មុនថា តើវីឌីអូរបស់យើង ទាំងមូលនឹង និយាយអំពីអ្វី ហើយវាក៏ទាក់ចិត្តអ្នកមើល បានច្រើនផងដែរ។

3

  1. មានសំភារៈគ្រប់គ្រាន់

ធ្វើជា YouTuber យើងគប្បីមានឧបករណ៍គ្រប់គ្រាន់ ទើបជាការប្រសើរ ឧបករណ៍ទាំងនោះ មានដូចជា កាមេរ៉ាល្អ, ជើងទម្រ Tripod, Microphone, កម្មវីធីកាត់វីឌីអូ ។ល។ គ្រឿងឧបករណ៍ ទាំងនេះ ជាជំនួយយ៉ាងសំខាន់ ក្នុងការ ផលិតវីឌីចេញ ឱ្យមានគុណភាព ខ្ពស់ច្បាស់ល្អ ទាំងសម្លេង និងរូបភាព ហើយប្រសិនបើអាច យើងគួរមាន Studio សម្រាប់ថត ដើម្បីកុំឱ្យមានភាព រញ៉េរញ៉ៃជាដើម។ បូករួមទាំង ការច្នៃប្រឌិត កាត់តទៀតនោះ វីឌីអូរបស់អ្នក កាន់តែមានភាព ទាក់ទាញថែមមួយ កម្រិតទៀត។

4

  1. ចេះចែកចាយវីឌីអូ

នៅក្រោយពីអាប់ឡូតវីឌីអូហើយ Channel របស់យើងមិនទាន់គ្រប់គ្រាន់ សម្រាប់មនុស្ស គ្រប់គ្នាបានស្គាល់ នៅឡើយទេ ដូចនេះយើងគួរមាន តិចនិចមួយគឺ Share ទៅបណ្ដាញសង្គម នានា ដូចជា Share ចូល Facebook Page, ចូល Group ដែលមាន មនុស្សច្រើន, ឬក៏អាចធ្វើការ Giveaway ដើម្បី Promote Channel របស់យើង ឱ្យកាន់តែល្បី និងមានអ្នក Subscribe ច្រើនថែមទៀត។

5

  1. យល់ច្បាស់ពីសេវាកម្ម YouTube

ចំណុចចុងក្រោយ ជាអ្វីដែលអ្នកយល់អំពីសេវាកម្មរបស់វា ហើយយើងត្រូវយល់ដឹង អំពីរបៀប ដកប្រាក់នៅពេល ដែល Google ផ្ញើមក, ស្វែងយល់ពី របៀប Monetize វីឌីអូឱ្យ រកប្រាក់បាន, ត្រូវចេះដាក់ ads ដើម្បីឱ្យកើនលុយ កាន់តែលឿន, ត្រូវចេះពីរបៀប Promote វីឌីអូ និងរបៀបជាច្រើន ផ្សេងៗទៀត។  

6

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:21 PM, 06 October
  • ប្រភព: MUO
  • Tag: ចំណេះដឹងទូទៅ