ទំព័រដើម    >    ចំណេះដឹងទូទៅ    >    អ្វី​ជា eSIM ដែល Google Pixel 2 និង Pixel 2 XL ប្រើ​ប្រាស់​មុនគេ?

អ្វី​ជា eSIM ដែល Google Pixel 2 និង Pixel 2 XL ប្រើ​ប្រាស់​មុនគេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដល់ចំនុចលម្អិតហើយ ដែលយើងត្រូវដឹងពីអ្វី ដែលហៅថា SIM card ដែលយើងប្រើប្រាស់ រាល់ថ្ងៃនេះ និង eSIM ដែលជា បច្ចេកវិទ្យាដំបូង ដែលស្មាតហ្វូន Google Pixel 2 និង Pixel 2 XL បានយកមកប្រើប្រាស់ សម្រាប់ទីផ្សារ មួយចំនួន។ SIM មាន ពាក្យពេញ Subscriber Identity Module ដែលខ្មែរ យើងហៅថា ស៊ីម និងមិនខុសគ្នា ពីការហៅជា ភាសាអង់គ្លេសទេ។ វាជាបន្ទះឈីប តូចមួយ មានបង្កប់ឈីប បញ្ជាក់ និងតភ្ជាប់ជាមួយទូរស័ព្ទ ដើម្បីអាចស្គាល់នឹង សេវាទូរស័ព្ទ ដើម្បីទំនាក់ទំនងគ្នា ទៅវិញមក ហើយការវិវឌ្ឍន៍របស់ ស៊ីមកាត ចាប់ពីដំបូង Full-size (FF), Mini (2FF), Micro (3FF) និង Nano (4FF) ដែលគិតចាប់តាំងពី ស៊ីមកាតទំហំធំ រហូតមកដល់ ទំហំប៉ុនឈីប។

cover

Final 1000x150 copy

ចូលមកដល់ eSIM វិញ តួនាទីរបស់គឺមិនខុសពីស៊ីមកាត ធម្មតាទេ ដែលជាមានតួនាទី ភ្ជាប់ជាមួយទូរស័ព្ទ ដើម្បីអាចឲ្យទូរស័ព្ទ ចាប់យកសេវា ទូរស័ព្ទបាន និងអាចទំនាក់ទំនងគ្នា ទៅវិញទៅមកបាន តែវាគ្មានរូបរាង នោះទេ គឺគេបានបំពាក់ឈីប វា នៅជាប់ ស្មាតហ្វូនតែម្តង មិនអាចដោះចេញ ចូលបានទេ រីឯការ ប្រើប្រាស់វិញ យើងអាចទំនាក់ទំនង ទៅកាន់ក្រុមហ៊ុន ទូរស័ព្ទណាមួយ ដើម្បីភ្ជាប់យកលេខ ដូចទៅនឹងស៊ីមកាត ធម្មតាដែរ ហើយពេលដែលយើង ចង់ប្តូរប្រព័ន្ធទូរស័ព្ទ ផ្សេងនោះ អាចទៅផ្តាច់ និងភ្ជាប់លេខមួយ ផ្សេងទៀតបាន តែភាគច្រើន នៅស្រុកគេ ប្រព័ន្ធទូរស័ព្ទនីមួយៗ មានប្រូសិនល្អៗ ផ្តល់តម្លៃពិសេស ដល់អ្នកប្រើប្រាស់ អាចខលឆ្លង ប្រព័ន្ធគ្នាបាន ដោយមិនចំណាយ ប្រាក់ច្រើន ដូចក្នុងស្រុក យើងឡើយ គឺក្រុមហ៊ុន ទាំងនោះ ប្រៀបបានដូចជា សហការគ្នាទៅវិញទៅមក អញ្ចឹងដូច្នេះ អ្នកប្រើប្រាស់ លេខទូរស័ព្ទ ណាមួយហើយ មិនងាយដូរ ផ្តេសផ្តាស នោះទេ។

ពីមុនមក Google មានគំរោង ផ្តល់សេវាទូរស័ព្ទ អត់ស៊ីមកាតគឺ Project Fi ដែលអាចទំនាក់ទំនង នឹងភ្ជាប់ជាមួយ eSIM នេះបានមុនគេ ដោយសារតែ ក្រុមហ៊ុនផ្សេងៗ នៅមិនទាន់មាន ប្រើបច្ចេកវិទ្យានេះ នៅឡើយទេ តែនាពេល អនាគតពួកគេ នឹងអាចប្រើ។ ហើយអ្នក ប្រើប្រាស់ Google Pixel 2 និង Pixel 2 XL ក៏មិនបាចព្រួយបារម្មណ៍ អ្វីដែរ ដោយសារតែអ្នក នៅតែអាចប្រើប្រាស់ ស៊ីមកាតធម្មតា ជាប្រភេទ Nano SIM បានដដែល ដោយគ្រាន់តែមាន eSIM មួយទៀត នៅក្នុងស្រាប់ ដូចនេះប្រើ ឬក៏មិនប្រើ ក៏មិនជា បញ្ហាដែរ។

1 2

ការប្រើប្រាស់ eSIM នេះ មានភាពងាយស្រួលច្រើន ដោយអ្នកប្រើប្រាស់ អាចរក្សាបរិស្ថានបាន មិនចំណាយលើ ជ័រដើម្បីផលិតស៊ីមកាត មិនពិបាកដោះចេញ ចូលដោយ ប្រើម្ជុល ចាក់ស៊ីមទេ តែបច្ចេកវិទ្យានេះ នៅមិនទាន់ ទូលំទូលាយ នៅឡើយ នៅពេលនេះ ដូចនេះហើយត្រូវចាំពេល វេលាមកដល់ ហើយនេះគ្រាន់តែ ជាអ្វីដែល Google ចង់ឲ្យពិភពលោក ដឹងពីបច្ចេកវិទ្យាថ្មី របស់ពួកគេប៉ុណ្ណោះ ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:01 AM, 06 October
  • ប្រភព: Google Blog
  • Tag: ចំណេះដឹងទូទៅ