ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបចូលមើលកម្មវិធីដែល​អ្នក​ធ្លាប់​បាន​ដោន​ឡូដ​ក្នុង App Store

របៀបចូលមើលកម្មវិធីដែល​អ្នក​ធ្លាប់​បាន​ដោន​ឡូដ​ក្នុង App Store

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្វីក៏ដោយ ទាក់ទង​នឹង​បច្ចេកវិទ្យា ច្បាស់​ជា​មាន History របស់​វា ដូច​ទៅ​អ្វីដែល​យើងប្រើប្រាស់​លើ Browser អញ្ចឹង​ដែរ ពេលដែលយើងចូលទៅកាន់វេបសាយណាមួយ ឬដោនឡូដអ្វីមួយ វានឹង​កត់ត្រា​ចំណាំ​ទុក ក្នុង History ដូចនេះអ្នកក៏អាចទៅរកវេបសាយដែលអ្នកធ្លាប់ចូលបាន នៅពេលត្រូវការ តែ​អ្នក​ប្រើប្រាស់មួយចំនួន បែរជាចូលចិត្តលុប History វិញ ពេល Browse ចូលវេបសាយសំខាន់​មួយ​ចំនួន។

cover

Final 1000x150 copy

ងាកមកចំនុចក្តៅរបស់យើងវិញ នៅក្នុង App Store ក៏អញ្ចឹងដែរ រាល់កម្មវិធីដែលអ្នកបាន ដោនឡូដ​ដោយ​ប្រើប្រាស់ Apple ID ណាមួយ វានឹងចំណាំទុក ទោះបីជាអ្នកបានលុប ឬមិនទាន់លុបក៏ដោយ ដើម្បីងាយស្រួលឲ្យអ្នកចូលទៅឆែកមើល ដឹងថាកម្មវិធីណាដែលអ្នកធ្លាប់បានដោនឡូដ និងគិតចង់​ដោន​ឡូដម្តងទៀត គឺងាយស្រួល។

ការណែនាំពីរបៀបចូលមើលកម្មវិធី ដែលបានដោនឡូដ App Store គឺងាយស្រួល ដោយអ្នកត្រូវចុច​ចូល​កម្មវិធី App Store និងត្រូវប្រាកដចិត្តជាមុនថាមានភ្ជាប់អ៊ីនធើណេត រួចបន្តរបា Today សម្លឹង​មើល​ផ្នែក​ខាងលើចុងខាងស្តាំ ចុចលើរូប Profile របស់អ្នក ដែលបានដាក់ក្នុង Apple ID បន្តចុចកន្លែង Purchased ពេលនោះ អ្នកនឹងឃើញកម្មវិធីទាំងអស់ដែលអ្នកធ្លាប់បានដោនឡូដពីមុនមក។

1 2

សូម្បីតែឧបករណ៍ផ្សេងដែលប្រើប្រាស់ Apple ID តែមួយនេះ ក៏មានបង្ហាញពីកម្មវិធីដែល​បាន​ដោនឡូដ​ផង​ដែរ ដោយអ្នកអាចចុចមើលបានត្រង់កន្លែង Not on this iPhone ដែលនៅក្បែរអក្សរ All នោះ។ មិត្តអ្នកអាន ទទួលបានចំណេះដឹងមួយទៀតហើយ ដូចនេះត្រូវចាំ ពេលត្រូវការអាចប្រើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:59 AM, 05 October
  • ប្រភព: idownload blog
  • Tag: ចំណេះដឹងទូទៅ