ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ការពារ​គេ​លួច​ខល ទៅ​លេខ​ដែល​បាន Missed Call មក​យើង លើ Lockscreen របស់ iPhone

ការពារ​គេ​លួច​ខល ទៅ​លេខ​ដែល​បាន Missed Call មក​យើង លើ Lockscreen របស់ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដំបូង យើងត្រូវដឹងថា ពេលដែលមានលេខគេខលចូលមកហើយ ដាច់ទៅវិញ ដោយយើងមិន បានដឹង ឬបានលើក ទទួល គឺហៅថា Missed Call ដូចនេះវានឹង បង្ហាញនៅលើផ្ទៃ Lockscreen របស់ស្មាតហ្វូន ដោយអ្នកដទៃ ក្រៅពីម្ចាស់ក៏អាច ខលទៅលេខនៅវិញ ឬផ្ញើសារទៅវិញ ក៏បានដែរ ទោះបីជាមាន ដាក់ក្រយ៉ៅដៃ ឬជាប់លេខសម្ងាត់ ក៏ដោយ ដូចនេះទើបយើង ចង់ណែនាំពីរបៀបបិទ មិនឲ្យអ្នកដទៃ ចុចខល ឬផ្ញើសារ ទៅវិញបាន។

cover

Final 1000x150 copy

មិត្តអ្នកអាន អាចចូលទៅកាន់កម្មវិធី Settings បន្តអូសចុះក្រោមបន្តិច​ ចុចចូល Touch ID & Passcode, Face ID & Passcode ឬ Passcode (អាស្រ័យតាមជំនាន់ ប្រព័ន្ធប្រតិបត្តិការ លើម៉ាស៊ីនរបស់អ្នក) បន្តអូស ចុះក្រោមបន្តិច ត្រង់បន្តុំ Allow Access When Locked ចាំចុច Disable ត្រង់ Return Missed Calls ជាការស្រេច ដូចនេះ ពេលដែលជាប់សោរ គឺគ្មាននរណាម្នាក់ អាចផ្ញើសារ ឬខលទៅកាន់ លេខ Missed Call នោះទេ។

1

ពេលដែលចុច Disable នោះ អ្នកត្រូវប្រាកដថាត្រង់គន្លឹះ នោះបានបិទ ទើបការ Disable បានជោគជ័យ ហើយជាការ ការពារមួយ ដែលអ្នកប្រើប្រាស់ iPhone គួរតែបិទចោល ត្រង់មុខងារនេះ ដើម្បីជៀសវាង ពីមនុស្សបំណងអាក្រក់ ដែលយើង មិនដឹង នៅពេលក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:49 AM, 04 October
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ