ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​ប្រើ​ប្រាស់ Flash ពន្លឺ​បែប​ថ្មី​លើ iOS11

របៀប​ប្រើ​ប្រាស់ Flash ពន្លឺ​បែប​ថ្មី​លើ iOS11

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់មុនៗ​ ការប្រើប្រាស់បើកពន្លឺ Flash គឺមិនអាចកំណត់​បានទេ ដោយមានតែបិទ ឬបើក នៅពេលយើង​ប្រើប្រាស់ តែនៅលើ iOS11 នេះវិញ Apple ធ្វើឲ្យការ​ប្រើប្រាស់ Flash ពន្លឺនេះ កាន់តែងាយស្រួល​ដល់អ្នកប្រើប្រាស់ ហើយអាចកំណត់​ទំហំពន្លឺបាន​ទៀតផង។

cover

Final 1000x150 copy

ជាធម្មតាយើងបើក ឬបិទ Flash ពន្លឺនៅក្នុងរបា Control Center ហើយលើ iOS11 ក៏យើងធ្វើ​បែបនេះដែរ តែយើងអាចកំណត់​ទំហំពន្លឺបាន ដោយការចុច​សង្កត់លើ Toggle របស់ Flash នេះ រួចអ្នក​អាចអូសចុះ ដើម្បីឲ្យទំហំនៃពន្លឺ​ចេញមកខ្សោយ និងអូសឡើង​ដើម្បីចេញ​ពន្លឺមកខ្លាំង។ ការប្រើប្រាស់​បែបនេះ ពិតជាមាន​ប្រយោជន៍ជាងមុន និងអាច​ទាក់ទាញ អ្នកប្រើប្រាស់​អិនចុចពិល មកងាក​ប្រើប្រាស់ iPhone ឬ iPad វិញ ក៏ថាបាន។

1 2

សម្រាប់មិត្តអ្នកអាន ដែលមិនទាន់បានដឹងពីរបៀប​ប្រើប្រាស់ថ្មីនេះ គួរតែសាកល្បង ដើម្បី បំពេញតម្រូវការ​របស់អ្នក នៅពេលដែល​ប្រើប្រាស់ តែបើអ្នកមិន​ចូលទៅដំឡើង​ពន្លឺនោះទេ ពេលបើកជា​ធម្មតា វាស្ថិតនៅលើកាំ​ពន្លឺដំបូង ជាកាំពន្លឺ​ខ្សោយជាងគេ ឬអ្នកគិតថា ពន្លឺខ្សោយពេក អាចចុចចូល​ទៅកំណត់​បន្ថែមបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:40 AM, 02 October
  • ប្រភព: Apple
  • Tag: ចំណេះដឹងទូទៅ