ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​បង្កើត QR Codes សម្រាប់​ខ្លួន​អ្នក តាម​រយៈ iPhone

របៀប​បង្កើត QR Codes សម្រាប់​ខ្លួន​អ្នក តាម​រយៈ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារ QR Codes នេះ មានវត្តមានក្នុងវិស័យ​បច្ចេកវិទ្យាយូរ​មកដែរហើយ ដែលភាគច្រើនគេ ប្រើប្រាស់ជា​សញ្ញាសម្គាល់ ឬជាសញ្ញានាំផ្លូវ​ទៅកាន់​វេបសាយ ឬកម្មវិធីអ្វីមួយ បានរហ័ស ដោយការប្រើប្រាស់​ស្មាតហ្វូនដើម្បីធ្វើ​ការស្គេន​ QR Codes នេះ តែ Apple ទើបតែដាក់មុខងារនេះ​នៅក្នុងកម្មវិធី​កាមេរ៉ារបស់ពួកគេ​ក្នុង iOS11 ដោយឡែកលើ​ស្មាតហ្វូន Android ភាគច្រើន មានមុខងារនេះ​យូរមកហើយ។

cover

Final 1000x150 copy

សម្រាប់អត្ថបទនេះ យើងនឹងណែនាំមិត្តអ្នកអាន ពីរបៀបបង្កើត QR Codes សម្រាប់ខ្លួនអ្នក។ ឧទាហរណ៍អ្នកអាច​បង្កើត QR Codes ដើម្បីឲ្យអ្នក​នរណាអាចស្វែងរក​អ្នកបានរហ័ស ដូចជាការដាក់ជា វេបសាយ, រក្សាទុកលេខទូរស័ព្ទ​ដែលបានដាក់, ខលទៅកាន់លេខទូរស័ព្ទ​ណាមួយ​ដែលបានដាក់ ឬទីតាំងផែនទី ជាដើម។

ជាដំបូងអ្នកត្រូវទាញយកកម្មវិធី Visual Codes ដោយ ចុចត្រង់នេះ

  • បន្ទាប់ពីការទាញយករួច បន្តបើកកម្មវិធីនោះ ចុចលើប៊ូតុង Add Code

1

  • ជ្រើសយកជម្រើសណាមួយ ដែលអ្នកចង់ដាក់។ ឧទាហរណ៍ ការជ្រើសយក Open Website

2

  • ពេលចុចចូល អ្នកនឹងឃើញផ្ទាំងចន្លោះ សម្រាប់ឲ្យអ្នកបំពេញនូវ​វេបសាយ និងអក្សរ​តំណាង រួចចុច Create Code

3

  • ពេលដែលរួចរាល់ អ្នកនឹងឃើញ QR Codes របស់អ្នក ដែលអ្នកអាច Print ចេញមកបាន ឬធ្វើការ Screenshot ទុកក៏បាន តែមិនអាច Share បានទេ ដោយត្រូវការ​ដាក់លុយ។​

4

មិត្តអ្នកអាន ដែលចង់សាកល្បង អាចធ្វើបានតាមវិធី​ងាយៗ​ខាងលើនេះ ហើយអ្នកអាចយក ស្មាតហ្វូនដែល​កាមេរ៉ាមាន​មុខងារស្គេន QR Codes នេះ សាកល្បង​ស្គេនមើលបាន និងចេញអ្វីដូច​ដែលអ្នកបានដាក់​នោះឬក៏អត់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:06 AM, 02 October
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ