ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ធុញ​ទ្រាន់​នឹង Auto Update ក្នុង Play Store ដែរ​ឬ​ទេ? នេះ​ជា​វិធី​បិទវា!

ធុញ​ទ្រាន់​នឹង Auto Update ក្នុង Play Store ដែរ​ឬ​ទេ? នេះ​ជា​វិធី​បិទវា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តើអ្នកទាំងអស់គ្នា ធុញទ្រាន់នឹងអូតូអាប់ដេត របស់កម្មវិធី នៅក្នុង Google Play Store ដែរឬទេ? វាមានលក្ខណៈ ដូចជាអូតូ អាប់ដេតរបស់ Windows ដែរ ហើយពេលខ្លះ វាពិតជារំខាន មែនទែន ដោយសារយើង កំពុងតែប្រើប្រាស់ អ៊ីនធើណេត ហើយវាមកអាប់ដេត កម្មវិធីដែលចេញ កំណែអាប់ដេតមកថ្មីៗ រញ៉េរញ៉ៃ ដូចនេះវាទាញ ល្បឿនអ៊ីនធើណេត របស់យើងឱ្យយឺត ព្រមទាំងស៊ីថ្មលឿន ផងដែរ។ ហើយពេលខ្លះ វាស៊ីលុយ យើងទៀតបើយើង អាប់ដេត ដោយប្រើ Mobile data ប្រសិនបើយើង កំណត់យក update any time។

cover

Final 1000x150 copy

អញ្ចឹងថ្ងៃនេះ យើងមកធ្វើការបិទ Auto Update កម្មវិធីនៅក្នុង Google Play Store ដែលវាមាន ភាពងាយស្រួល, រហ័ស, ហើយក៏ជួយ កាត់បន្ថយការ រំខានក្នុងការប្រើប្រាស់ អ៊ីនធើណេត របស់យើងផងដែរ។

អញ្ចឹងដំបូងយើងអាចចុចបើកកម្មវិធី Google Play Store របស់យើង -> ចុចលើ Menu -> ចុចលើ Settings។ នៅត្រង់កន្លែង General សូមចុចលើ Auto-update apps រួចវានឹងចេញ ជម្រើសចំនួន ៣ ឱ្យយើង ជ្រើសរើស។

1

ជម្រើសទាំង ៣ នោះមានដូចជា ៖

  • Do not auto-update apps : បិទកម្មមិនឱ្យអាប់ដេត ដោយស្វ័យប្រវត្តិ។
  • Auto-update apps at any time : បើកឱ្យអាប់ដេតសេរី នៅពេលដែលទូរស័ព្ទ យើងភ្ជាប់ជាមួយ អ៊ីនធើណេត មិនថាប្រើប្រាស់ Wi-Fi ឬក៏ Data ដោយប្រើប្រាស់លុយ របស់ស៊ីមកាតទេ។
  • Auto-update apps over Wi-Fi Only : បើកឱ្យអាប់ដេត ដោយស្វ័យប្រវត្តិ នៅពេលយើង ប្រើប្រាស់ អ៊ីនធើណេត Wi-Fi ។

ជាទូទៅ ខ្ញុំតែងបិទការអាប់ដេតអូតូរបស់វាចោល ដើម្បីកុំឱ្យវាស៊ីថ្ម ដូចនេះខ្ញុំជ្រើសយក ជំរើសទី 1 ហើយលោកអ្នក ក៏អាចជ្រើសរើស យកជម្រើសទី 3 ផងដែរ ព្រោះអាចឱ្យវាអាប់ដេត នៅពេលភ្ជាប់ Wi-Fi។ ប៉ុន្តែសូមកុំយក ជម្រើសទី 2 អី ព្រោះវាអាប់ដេត គ្មានពេលសំចៃទេ ឱ្យតែកម្មវិធីរបស់យើង បញ្ចេញកំណែអាប់ដេតថ្មី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:46 AM, 30 September
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ