ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ស្វែង​យល់​ពី​មុខងារ Do Not Disturb ថ្មី​លើ iOS11 សម្រាប់​ពេល​បើកបរ!

ស្វែង​យល់​ពី​មុខងារ Do Not Disturb ថ្មី​លើ iOS11 សម្រាប់​ពេល​បើកបរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារ Do Not Disturb ជាមុខងារមួយ ដែលបង្កើតឡើង សម្រាប់រក្សាសិទ្ធិមិនអនុញ្ញាត នរណាម្នាក់មករំខាន ពេលផ្ទាល់ខ្លួន របស់អ្នក ប្រើប្រាស់ iPhone ណាមួយ នៅពេល ដែលពួកគេចង់ នៅស្ងប់ស្ងាត់ ម្នាក់ឯង ឬជៀសវាងការ រំខានពី មនុស្សដែលមិន ចូលចិត្ត ហើយមុខងារនេះ មានវត្តមាន នៅលើ iOS ច្រើនជំនាន់មក ដែរ ដោយពេលនេះ នៅលើ iOS11 ជំនាន់ចុងក្រោយ Apple បានបង្កើតឡើង នូវអត្ថប្រយោជន៍ មួយទៀត ក្នុងមុខងារ Do Not Disturb នេះ សម្រាប់អ្នកបើកបរ ដោយបិទការ រំខាននៅពេល ដែលយើងបើកបរ ដើម្បីជៀសវាង គ្រោះថ្នាក់ផ្សេងៗ។

cover

Final 1000x150 copy

មុខងារនេះ ស្ថិតជាក្រុមជាមួយ Do Not Disturb តែត្រូវបានការ ហៅឈ្មោះថា Do Not Disturb While Driving ដំនើរការសម្រាប់ការ រំខានពេលបើកបរ ដែលអ្នកអាចចុច ចូល Settings អូសចុះក្រោមបន្តិច បន្តចុចចូល Do Not Disturb និងអូសចុះបន្តិច ត្រង់ Activate ក្រោមអក្សរ Do Not Disturb While Driving រួចចុចចូល ដើម្បីកំណត់ ជម្រើសចំនួន 3 សម្រាប់ឲ្យអ្នក ជ្រើសរើស Automatically ក៏មានន័យថា មុខងារនេះ នឹងដំនើរការ ដោយស្វ័យប្រវត្តិ ពេលដែល អ្នកបើកបរ, When Connected to Car Bluetooth មានន័យថា នៅពេលដែលអ្នកភ្ជាប់ ប្លូធុសទៅ កាន់រថយន្ត របស់អ្នក វានឹងដំនើរការ មុខងារនេះ និងចុងក្រោយ Manually មានន័យថា អ្នកអាចបិទ ឬបើក មុខងារនេះនេះ ដោយខ្លួនឯង ក្នុង Settings ឬ​របា Control Centre ។

អ្នកក៏អាចកំណត់ការតបសារដោយស្វ័យប្រវត្តិនៅកាន់មនុស្សសំខាន់ របស់អ្នកបានផងដែរ​ ដោយចូល កំណត់ក្នុង Auto-Reply To សម្រាប់មនុស្ស Favorites របស់អ្នក និងអត្ថន័យសារ អ្នកដែលត្រៀមផ្ញើ ទៅក្នុង Auto-Reply ដែលនេះក្នុងករណី ពួកគេផ្ញើសារ មកកាន់អ្នកមុន ពេលដែលអ្នក កំពុងបើកបរ។ 

1

ប្រសិនបើអ្នកចង់បានមុខងារនេះ ដាក់ក្នុងរបា Control Centre នោះ អ្នកអាចចុចចូល Settings à Control Centre à Customize Controls អូសចុះក្រោម ចុចលើសញ្ញាបូក ដែលនៅខាងមុខ មុខងារ Do Not Disturb While Driving ដើម្បីដាក់បញ្ចូលវា ចូលរបា Control Centre ។

2 3

នេះជាមុខងារមួយដែលសំខាន់ សម្រាប់អ្នកបើកបរ ដើម្បីបើកដំនើរការ កុំឲ្យមានការរំខាន ពីនរណាម្នាក់នៅពេល ដែលកំពុងបើកបរ ក្នុងគោលបំណង ការពារអ្នកប្រើប្រាស់ iPhone កុំឲ្យជួបបញ្ហាគ្រោះថ្នាក់ ដោយយថាហេតុ និងមានស្មារតី ប្រុងប្រយ័ត្នខ្ពស់ ពេលកំពុង បើកបរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:44 AM, 25 September
  • ប្រភព: Apple
  • Tag: ចំណេះដឹងទូទៅ