ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបស្វែង​រក​​ពត៌មាន​ក្នុង Google និង YouTube ដោយ​មាន​សុវត្ថិភាព

របៀបស្វែង​រក​​ពត៌មាន​ក្នុង Google និង YouTube ដោយ​មាន​សុវត្ថិភាព

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងការប្រើប្រាស់ Search Engine រាល់ថ្ងៃនេះ វា​មាន​ភាព​ងាយ​ស្រួល​មែន​ទែន ដោយ​យើង​ស្វែង​រក ពត៌មាន​ជា​ច្រើន​បាន​ភ្លាមៗ ដោយគ្រាន់តែវាយពាក្យអ្វីដែលយើងចង់រក​ប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះ វាក៏​បាន​បង្ហាញនូវពត៌មានដែលយើងមិនចង់បាន មកជាមួយដែរ ដូចជា Content ដែលមិនសមរម្យ មានលាយ​រូបភាព​អាសអាភាស ឬ Content អសីលធម៌ កាប់សម្លាប់ ជាដើម។

cover

Final 1000x150 copy

សម្រាប់ Google និង YouTube ក៏បានបង្កើតមុខងារមួយដែលអាចជួយចំរ៉ាញ់ ច្រោះ​យកពត៌មាន​មិនល្អ​ទាំងនោះចេញផងដែរ។ Google ហៅវាថា Safe Search ហើយដើម្បីបើកមុខងារនេះ​យើង​ត្រូវចូល​ទៅ​ទំព័រ​ដើម​របស់ Google រួចចុចលើ Setting ដែលនៅខាងក្រោម រួចជ្រើសរើសយើង Search settings ។

1

បន្ទាប់មកយើងនឹងឃើញពាក្យ Turn on SafeSearch ដែលយើងគ្រាប់តែចុច Tick លើប្រអប់នោះ ហើយ​អូសចុះក្រោមដើម្បីចុចប៊ូតុង Save ជាការស្រេច។

2 3

 

ចំណែកនៅក្នុង YouTube វិញគេហៅវាថា Restricted Mode ហើយដើម្បីបើកវាយើងគ្រាន់តែចុចទៅលើ មីនុយ Setting -> ហើយចុចលើ Restricted Mode -> និងបើកវាឱ្យ On ជាការស្រច។

4

អញ្ចឹងក្រោយពីបានបើកមុខងារ SafeSearch និងមុខងារ Restricted Mode នេះរួមមកយើងនឹងទទួល​បាន​តែពត៌មានដែលល្អៗ មិនមានរូបភាពដែលមិនគួរឃើញ ហើយក៏មិនមានពត៌មានមិនល្អ ធ្វើឱ្យប៉ះ​ពាល់​អារម្មណ៍របស់យើងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:28 PM, 07 September
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ