ទំព័រដើម    >    ចំណេះដឹងទូទៅ    >    បិទ Ads លើ Instagram ដោយ​ប្រើ Tweak នេះ

បិទ Ads លើ Instagram ដោយ​ប្រើ Tweak នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងជឿថា មិត្តអ្នកអានភាគច្រើន មិនពេញចិត្ត នៅកម្មវិធីដែលមាន បដាផ្សព្វផ្សាយ លោត ចេញមក ពាសពេញនោះទេ ដោយវារំខាន ដល់ការប្រើប្រាស់ របស់យើង ដូចនេះហើយ ទើបខេមបូ តែងតែពាំនាំ ពីវិធីបិទ មិនឲ្យបដា ផ្សព្វផ្សាយទាំងនោះ លោតមក រញ៉េរញ៉ៃ នៅពេលដែលអ្នក កំពុងប្រើប្រាស់។

cover

Final 1000x150 copy

មិត្តអ្នកអាន អាចធ្វើការដំឡើង Tweak នេះបាន ដោយរកតាម ឈ្មោះ PureInstagram ។ អ្នកត្រូវ ប្រាកដថា iPhone របស់អ្នកត្រូវបាន Jailbreak រួចហើយ។ មុនពេលដំឡើង Tweak នេះ អ្នកត្រូវអាប់ដេត កម្មវិធី Instagram របស់អ្នក ឲ្យដល់ជំនាន់ 13.0 សិន ទើបវាដំនើរការ ស្រួលជាមួយ Tweak នេះ។  

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុច លើពាក្យ Refresh ហើយចាំឲ្យ វាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ PureInstagram បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូលទៅកាន់ Settings អូសចុះក្រោម បន្ទាប់បើកត្រង់ PureInstagram រួចធ្វើការ កំណត់បន្ថែម ដោយខ្លួន ឯងបាន តាមការ ពេញចិត្ត។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្ត អ្នកអាន​ ធ្វើតាមការណែនាំ ខាងលើឲ្យបាន ត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហា ក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិនទទួល ខុសត្រូវ នោះទេ។

ចំពោះ iPad, iPhone ដំនើរការប្រព័ន្ធប្រតិបត្តិការលើ iOS10 តែប៉ុណ្ណោះ ដែលបាន Jailbreak រួច និងការដំឡើង ដោយឥត គិតថ្លៃ ចេះពី Cydia’s BigBoss repository ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:54 AM, 07 September
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ