ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​បង្កើត Sticker ដោយ​ខ្លួន​​ឯង​ដាក់​ក្នុង Telegram

របៀប​បង្កើត Sticker ដោយ​ខ្លួន​​ឯង​ដាក់​ក្នុង Telegram

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Sticker គឺជារូបភាព​តូចៗ​​ដែល​យើង​តែ​ផ្ញើ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​បញ្ចេញ​ពីអារម្មណ៍​របស់​យើង ដែល​​វា​​មាន​​ភាព​កំប្លុក​កំប្លែង ជាង​ការ​សរសេរអក្សរ និង Emoji ។ ថ្ងៃនេះខេមបូរីផត សូមធ្វើការ​ណែនាំ​មិត្តអ្នក​អាន​ទាំងអស់គ្នានូវវីធីបង្កើត Sticker ដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុង បណ្តាញសារ​ដ៏​ពេញ​និយម​មួយគឺ Telegram។

ច

Final 1000x150 copy

ក្នុងការបង្កើត Sticker សម្រាប់ប្រើប្រាស់ក្នុង Telegram នេះទាមទារ​ឱ្យយើងត្រូវ​ចេះ​ប្រើប្រាស់​មូលដ្ឋាន​គ្រឹះ​នៃ Photoshop បន្តិចបន្តួច ហើយប្រសិនបើអ្នកមិនទាន់ចេះសោះ ក៏អាចប្រើប្រាស់កម្មវិធីមួយ​ចំនួន​នៅ​លើ​ស្មាតហ្វូនរបស់អ្នកបានដែរ ដូចជា PicsArt និង Photo Direct ជាដើម។

  1. ជំហ៊ានទី 1

បើកម្មវិធី Photoshop របស់លោកអ្នករួចបង្កើត File ថ្មីមួយដែលមានទំហំ 512 x 512 ភិចស៊ែល ដែល​មាន​ផ្ទៃ​ខាងក្រោយ Transparent។ បន្ទាប់មកចុច Ok ដើម្បីចាប់ផ្តើមធ្វើការ។ 

1

  1. ជំហ៊ានទី 2

យើងត្រូវ Browse ទៅរក File រូបថតទាំងឡាយណាដែលយើងចង់យកវាមកធ្វើការកាត់ត បន្ទាប់​មក​ធ្វើ​ការ​លុប​ផ្ទៃ Background របស់វាចេញ។ ដោយយើងអាចប្រើប្រាស់ Pen Tool, Polygonal Lasso Tool, ឬងាយបំផុតគឺប្រើប្រាស់ Quick Selection Tool ដើម្បីធ្វើការ Select យករូបភាព។

2

  1. ជំហ៊ានទី 3

ចុច Ctrl + J ដើម្បីបង្កើត Layer ថ្មីដែលបានពីរូបភាពកំពុង Select។ បន្ទាប់មកចាប់អូសរូបភាពក្នុង Layer ថ្មី​នោះ​ទៅដាក់ក្នុង File ដែលយើងបានបង្កើតនៅជំហ៊ានទី ១ ដោយប្រើប្រាស់ Move Tool។

3

  1. ជំហ៊ានទី 4

យើងអាចកំណត់ទំហំរូបភាពដែលបានទាញមក ដោយចុច Ctrl + T ហើយពង្រីង​ពង្រួម​តាម​អ្វី​ដែល​យើង​ចង់​បាន រួចអូសវាទៅដាក់នៅទីតាំងណាដែលយើងចង់បាន។ យើងក៏អាចបន្ថែម Stoke ទៅលើ Layer និង ដាក់បន្ថែមអក្សរនៅលើនោះ តាមការច្នៃប្រឌិតរបស់យើងផងដែរ។

4

ជាចុងក្រោយមក យើងត្រូវការ Save វាយកជា File PNG ដែលជា File គ្មានផ្ទៃខាងក្រោយ។ បន្ទាប់​មក​ទៀតយើងអាចចាប់ផ្តើម បើកកម្មវិធី Telegram ដើម្បីអាប់ឡូតរូបភាពរបស់យើងចូល តាមរយៈកុំព្យូទ័រ ឬទូរស័ព្ទក៏បាន។

  1. ជំហ៊ានទី 5

យើងត្រូវវាយពាក្យថា Sticker នៅក្នុងប្រអប់ Search រួចចុចនៅលើ Stickers ដែលមានសញ្ញា Tick ដើម្បី​ចាប់ផ្តើមសន្ទនាជាមួយវា។ បន្ទាប់មក យើងចុចលលើប៊ូតុង Start ហើយចុចលើពាក្យ /newpack  ដើម្បី​ចាប់ផ្តើមបង្កើតកញ្ចប់ Sticker។  

5

  1. ជំហ៊ានទី 6

ក្រោយពីចុចលើពាក្យ /newpack មកវាតម្រូវឱ្យយើងដាក់ឈ្មោះរបស់កញ្ចប់ Sticker នោះ។ ក្រោយ​ពី​ដាក់​ឈ្មោះ​រួចវាបានណែនាំយើងនូវទំហំរូបភាព 512 x 512 Transparent ដែលយើងបានបង្កើតរួច ហើយក៏តម្រូវឱ្យដាក់ Stroke ផងដែរ។ ហើយវាក៏ណែនាំឱ្យយើង Upload រូបភាពទាំងនោះតាមរយៈ Desktop Telegram។

6

  1. ជំហ៊ានទី 7

ក្រោយពីយើងអាចអាប់ឡូត Sticker របស់យើងបានហើយ ត្រូវជ្រើសរើស emoji មួយឬពីរ ដែល​ដំណាង​ឱ្យ​រូប Sticker របស់យើង។

7

  1. ជំហ៊ានទី 8

បន្ទាប់ពីជ្រើសរើស Emoji តំណាងរួចយើងត្រូវចុចពាក្យ Publish។ ហើយវាតម្រូវឱ្យយើងដាក់ឈ្មោះ URL របស់ Sticker ដូចឃើញនៅក្នុង ឧទាហរណ៍ស្រាប់។

8

  1. ជំហ៊ានទី 9

ក្នុងការដាក់ឈ្មោះ URL វាអាចជាន់ឈ្មោះជាមួយ Sticker របស់គេផ្សេងដូចនេះយើងគួរដាក់ឈ្មោះរាង វែងបន្តិច។ ហើយនៅពេលចុចលើ URL នោះយើងនឹងទទួលបាន Sticker ដែលយើងបាន អាប់ឡូត។ ហើយយើងក៏អាចចែកចាយទៅមិត្តភ័ក្តរបស់យើង ដើម្បីដោនឡូតទុកនូវ Sticker នេះផងដែរ ដោយ​យើង​គ្រាន់​តែផ្ញើ​ Sticker ឱ្យគេ ហើយគេចុចនៅលើ Sticker នោះអាចដោនឡូតបានហើយ។

9

  1. ជំហ៊ានទី 10

នៅពេលដែរយើងចង់អាប់ឡូត Sticker បន្ថែមនៅពេលក្រោយ យើងអាចចុចចូល សន្ទនាជាមួយគណនី Stickers ដដែល ហើយវាយពាក្យ /addsticker រួចធ្វើតាមលំនាំខាងលើដដែលជាការស្រេច។

10

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:21 PM, 06 September
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ