ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធីងាយៗក្នុង​ទាញ​យក​វីដេអូ​ពី Facebook ដាក់​ចូល Camera Roll!

វិធីងាយៗក្នុង​ទាញ​យក​វីដេអូ​ពី Facebook ដាក់​ចូល Camera Roll!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានមិត្តអ្នកអាន ជាច្រើន ដែលចង់ដឹងវិធី​ដោន​ឡូដ ឬ​ទាញ​យក​វីដេអូពី Facebook យក​មក​ទុកបើក​មើល​នា​ពេល​ក្រោយ ហើយអ្វី​ដែល​យើ​ង​ចង់​ប្រាប់ ថារបៀប​ដោនឡូដវីដេអូនេះមានច្រើនរបៀប ដោយ​ខ្លះ​ត្រូវ​ការ​កម្មវិធី ឬ Extension មកជំនួយ តាមកុំព្យូទ័រ ឬស្មាតហ្វូន និងខ្លះទៀតគ្រាន់តែរក្សាទុកសម្រាប់​មើល​អនឡាញទើបអាចបើកមើលបាន ហើយពីមុនមក ខេមបូ ក៏បានណែនាំពីរបៀបទាញយកច្រើនបែប ច្រើនយ៉ាងដែរ​ តែខ្លះត្រូវបានបិទ ដូចនេះ នៅមានវិធីថ្មីៗ មកចែកជូនដល់អ្នកទាំងអស់គ្នា។

cover

Final 1000x150 copy

របៀបលើកនេះ គឺជាការទាញយកវីដេអូពី Facebook តាមរយៈស្មាតហ្វូនដំនើរការ iOS ដែលតម្រូវ​ឲ្យ​មិត្តអ្នក​អាន​ទាញយកកម្មវិធីមួយ ដោយយើងនឹងណែនាំពីរបៀបទាញយកនៅខាងក្រោមនេះ សង្ឃឹម​ថា​មិត្តអ្នក​អាន និងធ្វើតាមលំដាប់លំដោយ ដោយមិនរំលង ហើយធ្វើបានជោគជ័យ។

សូមអានការណែនាំខាងក្រោម៖

  • ដំបូងអ្នកត្រូវចូលទៅកាន់ Facebook ស្វែងរកវីដេអូ ដែលអ្នកពេញចិត្ត ចង់ទាញយក បន្តចុច​លើ​ពាក្យ Share រួច ចុចយក Copy Link

1

  • ងាកមកដោនឡូដកម្មវិធី Browser and File Manager for Documents នៅក្នុង App Store

2

  • បើកកម្មវិធីនោះ ចុចចូលវេបសាយ pickvideo.net

3

  • បន្តចុចយក Facebook

4

  • Paste លីង ដែលអ្នកបាន Copy ពីខាងលើនោះចូល បន្តចុចប៊ូតុងទាញយក

5

  • បន្តចុចអក្សរ Download

6

  • ចាំដល់វីដេអូដោនឡូដចប់

7

  • ចុចលើសញ្ញាទ្រេ 3 រួចចុចលើ Open In

8

  • ចេញផ្ទាំងមួយ រើសយក​ Save Video ជាការស្រេច។

9

នេះជារបៀបងាយបំផុត ដែលអ្នកគួរតែយល់ដឹង ហើយខាងលើនេះ ជាការអនុវត្តន៍លើស្មាតហ្វូន ដំនើរការ​ប្រព័ន្ធប្រតិបត្តិការ iOS ដើម្បីទាញយកវីដេអូពី Facebook ដាក់ចូល Camera Roll ទុក​មើល​នៅពេលក្រោយ ដោយពុំចាំបាច់ត្រូវការអ៊ីនធើណេតទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:10 AM, 06 September
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ