ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធី​ងាយ​ៗ​ដើម្បី​សម្អាត Memory នៅ​ក្នុង iPhone អោយ​នៅ​សល់​ទំហំ​ទំនេរ​ច្រើន​ជាងមុន

វិធី​ងាយ​ៗ​ដើម្បី​សម្អាត Memory នៅ​ក្នុង iPhone អោយ​នៅ​សល់​ទំហំ​ទំនេរ​ច្រើន​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ មិត្តអ្នកអានទាំងអស់គ្នា ដែលប្រើប្រាស់ទូរស័ព្ទម៉ាក Apple ប្រហែលជាបានដឹង ហើយថា iPhone គឺមិនមានរន្ធ សម្រាប់បន្ថែម Memory បន្ថែមពីក្រៅ ទំហំដែលមាន ស្រាប់នោះទេ។ ហើយជាពិសេស ចំពោះអ្នក ដែលប្រើ ទូរស័ព្ទ ទំហំ 16GB មួយចំនួន តែងតែជួបប្រទះនូវ បញ្ហាមួយគឺ Memory ប្រើឆាប់ពេញ។ អញ្ចឹងថ្ងៃនេះដែរ ខ្ញុំសូមណែនាំ មិត្តអ្នកអាន ដែលជួបប្រទះ បញ្ហាបែបនេះ នូវវិធី ងាយស្រួលមួយ ដើម្បីសម្អាត Memory iPhone អោយនៅសល់ ទំហំរាងធំ ជាងមុនបន្តិច។

Cover

Final 1000x150 copy

តោះ តាមដានជាមួយវិធីងាយៗ ជាមួយខ្ញុំដូចខាងក្រោមនេះ៖

  1. ដំបូងសូមចូលទៅកាន់ Setting > General > About ដើម្បីឆែកមើលទំហំ Memory នៅក្នុងម៉ាស៊ីន ថាតើនៅសល់ ទំហំប៉ុណ្ណា
  2. បន្ទាប់មក សូមចូលទៅកាន់ App Store វិញម្តង ហើយស្វែងរកកម្មវីធីណាមួយ ដែលមានទំហំធំជាង ទំហំ Memory ដែលនៅសល់
  3. រួចសូមធ្វើការចុចទាញយកកម្មវិធីនោះ បន្ទាប់មកវានឹង ចេញផ្ទាំងមួយ បញ្ជាក់ថាអ្នកមិន អាចទាញយក បានទេ ព្រោះ មានទំហំសល់ មិនគ្រប់គ្រាន់
  4. បន្ទាប់មកទៀត សូមចុចលើពាក្យ Settings លើផ្ទាំងដែល លោតមកនោះ  ហើយចុចលើពាក្យ About អ្នកនឹងឃើញថា Memory មានទំហំសល់ច្រើន ជាងមុនបន្តិច  ហើយបើអ្នកចុច សញ្ញាត្រលប់ក្រោយ រួចចុចពាក្យ About ម្តងទៀត អ្នកនឹងឃើញថា Memory មានទំហំ សល់ច្រើន ជាងពីមុន បន្តិចទៀត។ 

Pic 2

សូមបញ្ជាក់ផងដែរ ការអនុវត្តន៍តាមវិធីខាងលើនេះ គឺគ្រាន់តែ អាចជួយសម្អាត Memory នៅក្នុងទូរស័ព្ទ iPhone របស់អ្នក អោយមានទំហំសល់ច្រើន ជាងមុនបន្តិចប៉ុណ្ណោះ និងអាចអោយអ្នក ទាញយកកម្មវិធី ទំហំល្មមៗបាន ប៉ុន្តែមិនមាន ន័យថា វាអាចជួយ សម្អាតអោយ Memory ម៉ាស៊ីន របស់អ្នកនៅសល់ច្រើន ខ្លាំងនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:38 AM, 05 September
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ