ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ប្រើ​ភាសា​អង់គ្លេស​ងាយ​ៗ​បញ្ជា​ឲ្យ Siri បិទ​មុខងារ​ប្រើ​ជា​ប្រចាំ​ទាំងនេះ!

ប្រើ​ភាសា​អង់គ្លេស​ងាយ​ៗ​បញ្ជា​ឲ្យ Siri បិទ​មុខងារ​ប្រើ​ជា​ប្រចាំ​ទាំងនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គួររំលឹកដែរថា Siri ជាជំនួយការសំលេងមួយ ស្រដៀងទៅនឹង Google Now, Cortana ដែរ។ ដោយ​ Siri នេះមានវត្តមាន តែលើ ប្រព័ន្ធប្រតិបត្តិការ iOS ហើយ Apple តែងតែផ្តោត សំខាន់លើមុខងារ នេះណាស់ រាល់ពេលអាប់ដេត ម្តងៗ ដោយសារ វាមានប្រយោជន៍ច្រើន សម្រាប់អ្នក ប្រើប្រាស់ ដែលទូទៅ និយាយភាសាផ្សេងៗ ដូចជាអង់គ្លេស, ចិន, ជប៉ុន និងច្រើនទៀត ងាយប្រើបញ្ជា មុខងារនេះ ឲ្យទៅបើកដំនើរការ មុខងារផ្សេងៗ ជំនួយឲ្យការ ចុចផ្ទាល់។

cover

Final 1000x150 copy

មុខងារឈានដល់ការបង្ហាញពីមុខងារអ្វីខ្លះ ដែលអាចឲ្យយើងធ្វើការ បញ្ជាឲ្យ Siri បើកបាននោះ យើងចង់បង្ហាញ ដល់អ្នក ទាំងអស់គ្នា ឲ្យដឹងពីរបៀប បើកមុខងារ Siri នេះសិន។ ដោយអ្នកគ្រាន់តែ ចូលទៅកាន់ Settings អូសចុះក្រោមបន្តិច ចុចចូល Siri បន្ទាប់បើកដំនើរការវា ជាការស្រេច។ ហើយអ្នកក៏អាច ផ្លាស់ប្តូរ ភាសារបស់ Siri បាននៅក្នុងនោះ ផងដែរ។ នៅពេលប្រើ Siri អ្នកត្រូវចុចប៊ូតុង ឲ្យជាប់ ប៉ុន្មានវិនាទី មុខងារ Siri នឹងលោតឡើងមក ដូចនេះ អ្នកអាចនិយាយតាម អក្សរនៅខាងក្រោម នេះបាន ដើម្បីបិទឬបើក មុខងារដែលយើង ណែនាំខាងក្រោម នេះបាន។

សូមនិយាយបញ្ជាជាភាសាអង់គ្លេសតាមពាក្យខាងក្រោម៖

  • Activate/Deactivate Wi-Fi (បើកឬបិទ Wifi)
  • Turn on/Off Bluetooth (បើកឬបិទ ប្លូធុស)
  • Increase/Decrease Brightness (បន្ថែមឬបន្ថយ ពន្លឺ)
  • Turn on/Off Night Shift (បើកឬបិទ មុខងារផ្ទៃអេក្រង់ពណ៌តែ)
  • Turn on/Off Airplane Mode (បើកឬបិទ Airplane mode)
  • Turn on/Off Cellular Data (បើកឬបិទ អ៊ីនធើណេត)
  • Activate/Deactivate Low Power Mode (បើកឬបិទ មុខងារសន្សំសំចៃថ្ម)
  • Enable/Disable VoiceOver (បើកឬបិទ ជំនួយការសំលេង)
  • Enable/Disable Invert colors (បើកឬបិទ មុខងារខ្វាក់ពណ៌)
  • Turn on/Off Do Not Disturb (បើកឬបិទ ការរំខាន)

og_siri

លើសពីនេះទៅទៀត អ្នកអាចបញ្ជាឲ្យ Siri បើកម្មវិធីផ្សេងៗបានដែរ ដោយគ្រាន់តែផ្តើមដោយ ពាក្យ Turn On រួចតជាមួយឈ្មោះ កម្មវិធីដែលអ្នក ចង់ឲ្យវាបើកឲ្យ បានភ្លាម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:41 AM, 04 September
  • ប្រភព: My Planet
  • Tag: ចំណេះដឹងទូទៅ