ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ស្មាតហ្វូន​មាន Waterproof ក៏មិន​អាច​ទប់​បាន​ជាមួយ​ទឹក​ប៉ុន្មាន​ប្រភេទនេះ!

ស្មាតហ្វូន​មាន Waterproof ក៏មិន​អាច​ទប់​បាន​ជាមួយ​ទឹក​ប៉ុន្មាន​ប្រភេទនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតស្មាតហ្វូន​ជា​ច្រើន ចាប់​ផ្តើម បំពាក់​បច្ចេក​វិទ្យា​ការពារ មិន​ឲ្យ​ងាយ​ជ្រាប​ទឹក​ឬ​ហៅ​សាមញ្ញ​ថា អាវ​គ្រោះ​ការពារ​ទឹក លើស្មាតហ្វូនរបស់ពួកគេ ហើយសព្វថ្ងៃនេះ ស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យា​ដល់​កម្រិត​ខ្ពស់ជាងគេ ត្រឹម IP68 ប៉ុណ្ណោះ ហើយក៏មានន័យថា ស្មាតហ្វូនខ្លះ បំពាក់ត្រឹម IP53 និង IP67 ជា​ដើម។

cover

Final 1000x150 copy

អ្នកត្រូវដឹងថា បច្ចេកវិទ្យាការពារ មិនឲ្យងាយជ្រាបទឹកនេះ នៅមានកម្រិតដែលអាចការពារស្មាតហ្វូន​នោះ​បាន ដោយខ្លះ ដាក់ក្នុងទឹកបានជម្រៅត្រឹម 1 ម៉ែត្រកន្លះ ក្នុងរយៈពេល 30 នាទី ហើយខ្លះក៏បាន​ត្រឹម​ជម្រៅ 1 ម៉ែត្រជាដើម ដូចនេះ អ្នកប្រើប្រាស់ក៏ត្រូវតែប្រើប្រុងប្រយ័ត្នដដែលនឹង ពេលប៉ះទឹក។ ហើយ​យើង​នឹង​រៀបរាប់ពីករណីមួយចំនួន ដែលអ្នកប្រើគួរជៀសវាង ទោះបីជាស្មាតហ្វូនរបស់អ្នកមាន​អាវក្រោះ​ការពារទឹកក៏ដោយនោះ។

អ្នកមិនអាចឲ្យស្មាតហ្វូនរបស់អ្នក ដែលអ្នកមានអាវក្រោះ​ការពារទឹកក៏ដោយនោះ ទៅចូលក្នុងទឹកអំបិល, ទឹកសាប៊ូ, ទឹកកក, ទឹកមានជាតិក្លរីន និងទឹកមានសារជាតិគីមីផ្សេងៗឡើយ។  ជាពិសេសអ្នកមិនគួរ យក​ស្មាតហ្វូន​ណាក៏ដោយ ចូលទៅងូតទឹកជាមួយ, យកទៅថតក្នុងទឹកឡើយ ដូចនេះអ្នកគួរតែជៀសវាង​ជា​ដាច់ខាត។

1

បើត្រឹមតែជិះកាត់ភ្លៀង សើមមិនជាអ្វីទេ បច្ចេកវិទ្យាការពារ មិនងាយជ្រាបទឹក IP67 និង IP68 អាច​ការពារ​បាន តែអ្នកក៏ត្រូវសំអាត និងសម្ងួតវាឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងជួបបញ្ហា​ឆ្លង​ភ្លើង​នៅ​ពេល​បន្ទាប់​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:35 AM, 29 August
  • ប្រភព: cnet
  • Tag: ចំណេះដឹងទូទៅ