ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​កំណត់​ឱ្យ Facebook ជូនដំណឹង​ឱ្យ​យើង​ភ្លាមៗ ពេល​មាន​អ្នក Log in ចូល​គណនី​របស់​យើង

របៀប​កំណត់​ឱ្យ Facebook ជូនដំណឹង​ឱ្យ​យើង​ភ្លាមៗ ពេល​មាន​អ្នក Log in ចូល​គណនី​របស់​យើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មួយរយៈពេលនេះ មាន​មនុស្ស​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មាន​អ្នក​ណា​ម្នាក់​លួច គណនី Facebook របស់​ខ្លួន​យក​ទៅ​ប្រើប្រាស់ ហើយធ្វើរឿងមិនប្រក្រតី អាចធ្វើឱ្យយើងអាប់អោនកិត្តយស។ អញ្ចឹងដើម្បីបង្ការ​ភាពចៃដន្យទាំងនោះ យើងគួរតែកំណត់ឱ្យ Facebook ជូនដំណឹងឱ្យយើងភ្លាមៗ​នៅ​ពេល​មាន Device ណាមួយបាន Log in ចូលគណនីរបស់យើង។

cover

Final 1000x150 copy

  1. សម្រាប់ កុំព្យូទ័រ
  • ជំហ៊ានដំបូងយើងត្រូវចុចនៅលើ Menu រួចចូលទៅក្នុង Settings
  • ជ្រើស​រើសយក Security and login រួចអូសចុះមកក្រោមបន្តិច ដើម្បីរកមើលត្រង់ Setting Up Extra Security

1 2

 

  • ត្រង់ចំណុច Setting Up Extra Security នេះ សូមចុចលើពាក្យ Get alerts about unrecognized logins

3

  • ត្រង់ Notification ដែលមានរូប Facebook យើងត្រូវជ្រើសរើសយក Get notifications ដើម្បី​ឱ្យ Facebook ជួនដំណឹងមកយើងភ្លាមៗ នៅពេលមាន Device ថ្មីណាមួយបាន Login ចូល​គណនី​របស់យើង។
  • ម៉្យាងវិញទៀត លោកអ្នកអាចឱ្យ Facebook ជូនដំណឹងទៅ Email យើងបន្ថែមក៏កាន់តែល្អដែរ ក្នុងករណីដែលមានជនណាមួយលួចប្តូរ Password របស់យើង ក៏យើងនៅមានឱកាសក្នុងការ​ផ្លាស់​ប្តូរ Password ត្រលប់មកវិញផងដែរ។
  1. សម្រាប់ទូរស័ព្ទ

សម្រាប់ស្មាតហ្វូនវិញក៏យើងធ្វើលំនាំដូចគ្នាដែរ ដោយដំបូងយើងត្រូវចូលទៅក្នុង Menu -> Account Settings រួចចូលទៅ Security and login។

  • អូសមកក្រោមបន្តិច ហើយនៅត្រង់ផ្នែក Setting Up Extra Security សូមចុចលើពាក្យ Get alerts about unrecognized logins
  • បន្ទាប់មកយើងអាចកំណត់ដូចអ្វីដែលខ្ញុំបានអធិប្បាយនៅខាងលើអញ្ចឹង។

4 5

 

សរុបមកវិញ នេះជាផ្នែកតូចមួយដែលយើងគួរតែកំណត់ឱ្យមាន ដើម្បីការប្រើប្រាស់បណ្ដាញសង្គម Facebook កាន់តែមានសុវត្ថិភាពពី ការលួចរបស់អ្នកដទៃ ជៀសវាងភាពមិនប្រក្រតីកើតមានឡើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:27 PM, 28 August
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ