ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ប្រើ Tweak នេះ ដើម្បី​ប្តូរ​ពណ៌​ផ្ទៃ​ខាង​ក្នុង​របស់​កម្មវិធី Instagram

ប្រើ Tweak នេះ ដើម្បី​ប្តូរ​ពណ៌​ផ្ទៃ​ខាង​ក្នុង​របស់​កម្មវិធី Instagram

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានឃើញ កម្មវិធី Instagram មានផ្ទៃស នៅក្នុងកម្មវិធី ហើយនេះជាទំលាប់ ភ្នែកទៅហើយ សម្រាប់អ្នកប្រើប្រាស់ តែយើងក៏អាចផ្លាស់ប្តូរ ពណ៌សនោះ ទៅជាពណ៌ ក្រហមវិញ ឬបៃតងវិញ ក៏បាន ដោយត្រូវការដំឡើង Tweak មួយ។

cover

Final 1000x150 copy

Tweak ឈ្មោះ InstagramUICustomizer នេះ មានប្រយោជន៍ អាចឲ្យអ្នកប្រើប្រាស់ កែ ឬប្តូរពណ៌ផ្ទៃខាងក្នុង របស់កម្មវិធី Instagram ទៅជាពណ៌ ផ្សេងៗបាន តាមការពេញចិត្ត របស់អ្នក។ ដើម្បីដំឡើង Tweak នេះបាន អ្នកត្រូវប្រាកដថា iPhone របស់អ្នកត្រូវបាន Jailbreak រួចហើយ និងដំនើរការ iOS10 ប៉ុណ្ណោះ។

នៅពេលដែលអ្នកអាប់ដេត កម្មវិធី Instagram នៅលើ App Store វាអាចដាច់ tweak នេះ ដូចនេះកុំភ្លេច ចូលអាប់ដេត tweak នេះផងដែរ​ ប្រសិនបើមាន កំណែអាប់ដេតថ្មី។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំឲ្យវា ដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ InstagramUICustomizer បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូល ទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើកត្រង់ InstagramUICustomizer រួចធ្វើការកំណត់បន្ថែម ដោយខ្លួនឯងបាន តាមការពេញចិត្ត។

InstagramUICustomizer-Prefs-500x382

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហាក្នុងការ ដំឡើងដោយ កំហុសឆ្គងរបស់អ្នក យើងមិនទទួល ខុសត្រូវនោះទេ។

ចំពោះ iPad, iPhone ដំនើរការប្រព័ន្ធប្រតិបត្តិការលើ iOS10 តែប៉ុណ្ណោះ ដែលបាន jailbreak រួច និងការដំឡើង ដោយឥតគិតថ្លៃ ចេះពី Cydia’s BigBoss repository ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:31 AM, 10 August
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ