ទំព័រដើម    >    ចំណេះដឹងទូទៅ    >    មិនបាច់ Jailbreak ទេ នៅ​ពេល​នេះ​អាច បញ្ចូល Tweak បាន​ដោយ​សេរី ដូចមាន Cydia អញ្ចឹង

មិនបាច់ Jailbreak ទេ នៅ​ពេល​នេះ​អាច បញ្ចូល Tweak បាន​ដោយ​សេរី ដូចមាន Cydia អញ្ចឹង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានដែលប្រើប្រាស់  ឧបករណ៍ iOS មួយចំនួនច្បាស់​ជា​ធុញ​​ ដែល​​តាំ​ង​ពី​​ដើម​​ធ្លាប់​​តែ មានការ Jailbreak​ បញ្ចូល Tweak ប្លែកៗច្រើន​​។ ហើយនៅពេលបច្ចុប្បន្ននេះក៏ពុំទាន់មានការ Jailbreak នោះ​ទេ​​ ដែល​ធ្វើ​អោយ​អ្នកប្រើប្រាស់មួយចំនួន កាន់តែធុញពុំមានអ្វីថ្មីនោះ។ យើងខ្ញុំនឹងធ្វើការណែនាំ​នូវ​កម្មវីធី​មួយ​ដែលស្រដៀង ទៅនឹង Cydia ដែរ ដែលអាចធ្វើការ Install Tweak បានច្រើន​គ្រាន់​តែ​វា​មិន​សូវ​​ទូលំទូលាយ ដូចទៅ Cydia ប៉ុណ្ណោះ។​ Tweak ក៏មិនសូវច្រើនដែរ ប៉ុន្តែយើងអាចប្រើប្រាស់​វាជំនួស​បាន​ប្រសិន​បើចង់ប្រើប្រាស់នូវ Tweak ល្មមៗនោះ ហើយខ្ចិលចាំរឺមិនចង់ Jailbreak នាំតែយូររឺ លំបាក​។ មិត្តអ្នកអានអាចធ្វើការ ទាញយកដូចយើងខ្ញុំប្រាប់នូវខាងក្រោមនេះបាន។

cover

Final 1000x150 copy

វិធីសាស្ត្រ៖

  1. មិត្តអ្នកអានអាចធ្វើការ ចុចដំណរភ្ជាប់ នៅទីនេះ រឺវាយ វិបសាយ https://cyrusinstaller.com/ តាមរយៈឧបករណ៍ iOS របស់យើង

pic 1

  1. បន្ទាប់មកទៀតធ្វើការ ចុចដោនឡូតដើម្បីទាញយក
  2. ហើយវានឹងធ្វើការចេញផ្ទាំង Profile អោយយើង Install ចុចយកពាក្យ Install

pic 2

  1. នៅពេល បញ្ចូលរួចរាល់អស់ហើយនោះមិត្តអ្នកអាននឹង ឃើញវានៅ Home Screen

pic 3 pic 4

ដូច្នេះហើយយើងអាចធ្វើការប្រើប្រាស់វាបានហើយ មិត្តអ្នកអានអាចរក Tweak ថ្មីៗនៅក្នុងកម្មវិធី Cyrus នេះបានដែលវាក៏មានភាពងាយស្រួលប្រើប្រាស់ ជាង Cydia ផងដែរ។ បញ្ជាក់ផងដែរ កម្មវិធីនេះ​ទើប​តែ​ចេញ​ជំនាន់ថ្មី ហើយមិនមែនកម្មវិធីរបៀបដូចទៅនឹង Cydia ឡើយ ដូច្នេះ Tweak ខ្លះអាចមិន​ដំណើរ​ការ​ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:12 PM, 08 August
  • ប្រភព: Cyrusinstaller
  • Tag: ចំណេះដឹងទូទៅ