ទំព័រដើម    >    ចំណេះដឹងទូទៅ    >    Tweak នេះអាច​កែ​ស្ទាយល៍​នៅ​លើ Homescreen បាន!

Tweak នេះអាច​កែ​ស្ទាយល៍​នៅ​លើ Homescreen បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តប្រហែលជាខាន អានពត៌មាន អំពី Tweak ដែល​ខេមបូ​បាន​ផ្សាយ យូរ​ដែរ​ហើយ អញ្ចឹង​សម្រាប់​ថ្ងៃនេះ ខ្ញុំសូម​ណែនាំនូវ Tweak ថ្មីមួយ ដល់ប្រិយមិត្ត ជាពិសេស ជាអ្នកប្រើប្រាស់ នូវ iPhone ឬ iPad ដែលបាន Jailbreak ឧបករណ៍របស់ខ្លួនរួច។

Cover

Final 1000x150 copy

សម្រាប់ Tweak នេះដែរ មានឈ្មោះថា Box 3 ដែលមានតួនាទី អនុញ្ញាតិ អោយប្រើប្រាស់ អាចធ្វើការ កែកុន រចនាស្ទាយល៍ នៅលើ Homescreen របស់ខ្លួន បានម៉ាអេម ទៅតាមចំណូលចិត្ត និងចំណូល​ភ្នែក របស់​អ្នកប្រើប្រាស់។

ជាមួយនឹង Tweak នេះដែរ មានមុខងារ ៤ ធំៗ ដែលយើង អាចសារ៉េបាន ដូចជា៖

  • Horizontal app icon padding
  • Vertical app icon padding
  • Side inset of your app icons
  • Top Inset of your app icons

1

វានៅមាន មុខងារជាច្រើនទៀត ដែលអ្នកទាំងអស់គ្នា អាចធ្វើការ ស្វែងយល់បន្ថែមបាន នៅក្នុង Settings។ ដូចនេះប្រសិនបើ ប្រិយមិត្ត មានចំណាប់អារម្មណ៍ អាចធ្វើការ តម្លើងវា ពីក្នុង Cydia បាន។

*សូមបញ្ជាក់ថា សម្រាប់តែ iPhone & iPad ដែលបាន Jailbreak រួចហើយតែប៉ុណ្ណោះ មិនចាំបាច់ Full Jailbreak/ Untethered Jailbreak ក៏បានដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 12:55 PM, 08 August
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ