ទំព័រដើម    >    ចំណេះដឹងទូទៅ    >    គន្លឹះ​សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android ដែល​មាន​អង្គ​ចង​ចាំ 16GB ឬ​តិច​ជាងនេះ!

គន្លឹះ​សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android ដែល​មាន​អង្គ​ចង​ចាំ 16GB ឬ​តិច​ជាងនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Android ដែល​មាន​អង្គផ្ទុកទិន្នន័យ​ច្រើន ដល់​ទៅ 128GB អ្នកមិន​ចាំបាច់​បារម្ភ​អំពី ភាព​ពេញ​ណែន​នៃ អង្គផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​នោះ​ទេ។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទ Android ដែលមានម៉េមូរីម៉ាស៊ីនតែ 16GB ជាធុញទ្រាន់បន្តិចជាមួយនឹង បញ្ហា ម៉េមូរីម៉ាស៊ីនពេញ រកតែដោនឡូតកម្មវិធីថ្មីៗ មិនបាន។

cover

Final 1000x150 copy

ក្នុងអត្ថបទនេះ យើងនឹងណែនាំ ប្រិយ​មិត្ត​ទាំងអស់គ្នា នូវគន្លឹះមួយចំនួន ដើម្បីកុំអោយម៉េមូរីម៉ាស៊ីនឆាប់ពេញ។

  • មុននឹងអនុវត្តគន្លឺះក្នុងការ កាត់បន្ថយអង្គផ្ទុកទិន្នន័យកុំឲ្យ ពេញពេក ប្រិយមិត្តគួរតែ ចូល​ទៅ​មើល Storage នៃស្មាតហ្វូនរបស់អ្នកសិន ថាតើអ្នកប្រើប្រាស់ ម៉េមូរីលើអ្វីច្រើនជាងគេ ប្រើលើ​ការ​ផ្ទុករូបភាព ផ្ទុកវីដេអូ ផ្ទុកតន្ត្រី ឬ​ ប្រើលើការតម្លើងកម្មវិធីផ្សេងៗ។ ដូច្នេះអ្នកអាចធ្វើការ គ្រប់​គ្រងលើ Storage នៃទូរស័ព្ទរបស់អ្នកបាន ដូចជាការលុបរូប ឬ វីដេអូ ដែលស៊ីមេកាបៃ​ធំៗ​ចេញ​ខ្លះ។
  • ត្រូវចាំថា ក្នុងមួយៗថ្ងៃ យើងមិនមែនអង្គុយចុចទូរស័ព្ទ ពេញមួយថ្ងៃតែម្តងនោះទេ ដូច្នេះកម្មវិធី ឬ ហ្គេមណាដែលយើងមិនប្រើជាប្រចាំ យើងគួរតែលុបវាចោលខ្លះទៅ។ វាធ្វើអោយ RAM របស់​ទូរស័ព្ទ​យើងរាងធូរស្រាលក្នុងការរត់ ហើយ វាមិនធ្វើឲ្យណែនមេមូ៉រីទូរស័ព្ទទៀតផង។
  • Copy រូបភាព តន្រ្តី ឬ វីដេអូ ដែលស៊ីមេកាបៃធំៗ ចេញពីទូរស័ព្ទ ឬ​ យើងអាចប្រើប្រាស់ កម្មវិធី​ផ្ទុក​ឯកសារ លើមេឃ (Cloud Storage) ។ បើយើងដាក់រូបភាព នៅលើមេឃ នោះម៉េមូរី​ម៉ាស៊ីន​នៃ ទូរស័ព្ទរបស់យើងក៏ធូរស្រាលដែរ។
  • ធ្វើការលុប Cache ឬ Clear Data នៃកម្មវិធីដែលស៊ីមេកាបៃធំៗ ចេញសិន។ ការ Clear Data វា​ប្រៀបបាននឹងការ Reset កម្មវិធីនោះ អញ្ចឹងដែរ ធ្វើដូច្នេះមេម៉ូរីម៉ាស៊ីនរបស់យើងនឹង រាង​ធូរ​ស្រាល​បន្តិច។
  • ប្រសិនបើទូរស័ព្ទរបស់អ្នកដាក់មេម៉ូរីក្រៅបាន នោះវាជារឿងមួយដែលល្អបំផុត ព្រោះថា បច្ចុប្បន្ន​ទូរស័ព្ទ​ដែលដាក់ម៉េមូរីខាងក្រៅបាន គឺជាទូរស័ព្ទដែល អ្នកប្រើប្រាស់ទូទៅចង់បានបំផុត មានន័​យ​ថា យើងអាចមានលទ្ទភាព ប្រើប្រាស់ និង ផ្ទុកឯកសារ រូបភាព វីដេអូ ផ្សេងៗបានច្រើន ជាង​ទូរស័ព្ទ​ដែល មិនអាចបន្ថែមម៉េមូរីខាងក្រៅបាន។
  • ប្រើប្រាស់ កម្មវិធី សំអាត ផ្សេងៗ ដើម្បីឲកម្មវិធីនោះធ្វើការសំអាត ចោលនូវ Cache អត់​ប្រយោជន៍​​មួយ​ចំនួន​ចេញ និង ធ្វើអោយអង្គផ្ទុកទិន្នន័យរាងទូលាយបន្តិច។ ហើយកម្មវិធីនោះ ក៏​អាចធ្វើឲ្យទូរស័ព្ទយើងដើររាងលឿនជាងមុនដែរ។

1

យើងសង្ឃឹមថា គន្លឹះដែលបានបង្ហាញខាងលើ នឹង អាចធ្វើអោយអ្នកប្រើប្រាស់ ទូរស័ព្ទដែលមាន​អង្គផ្ទុក​ទិន្នន័យតូច មិនសូវតឹងទ្រូង ដោយសារតែ​ ការពេញហៀរនៃមេម៉ូរី ម៉ាស៊ីន។ ម្យ៉ាងទៀត បើទូរស័ព្ទ ឬ ថេបប្លេតរបស់អ្នក ដាក់ម៉េមូរីក្រៅបាន យើងសំណូមពរឲ្យប្រិយមិត្ត ប្រើប្រាស់មេម៉ូរី ដែលមានទំហំ​ធំ​បន្តិច ពី 32GB ទៅ 64GB ព្រោះ ទំហំម៉េមូរីកាន់តែធំ ការប្រើប្រាស់របស់យើងក៏កាន់តែស្រួលដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:39 AM, 07 August
  • ប្រភព: My IT World
  • Tag: ចំណេះដឹងទូទៅ