ទំព័រដើម    >    ចំណេះដឹងទូទៅ    >    គេហទំព័រ​ទាំង​នេះ​ជួយ​បំលែង​ឯកសារ PDF ទៅ​ជា​ឯកសារ MS Word ឬ PowerPoint បាន​យ៉ាងងាយ!

គេហទំព័រ​ទាំង​នេះ​ជួយ​បំលែង​ឯកសារ PDF ទៅ​ជា​ឯកសារ MS Word ឬ PowerPoint បាន​យ៉ាងងាយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឯកសារ PDF គឺជា File ងាប់ដែលយើង មិនអាច ធ្វើការកែកុន អ្វីបាន ទាំងអស់ ប៉ុន្តែមនុស្ស ភាគច្រើនចូលចិត្ត បំលែងឯកសារ ផ្សេងៗទៅ ជា File PDF ដើម្បីកុំឲ វាលោត Font និង ខូចទ្រង់ទ្រាយ ដើមនៃ ឯកសារនោះ។

cover

Final 1000x150 copy

នៅពេលដែល យើងទទួលបាន ឯកសារជា File PDF វារាង ពិបាកបន្តិច ក្នុងការកែ ឬ បន្ថែមពត៌មាន ផ្សេងៗលើ ឯកសារនោះ។ ដូច្នេះថ្ងៃនេះ យើងនឹងណែនាំ គេហទំព័រចំនួន 5 ដែលអាច បំលែង ឯកសារជា File PDF ទៅជា ឯកសារ Word, Excel ឬ PowerPoint វិញ ដោយមិន បណ្តាលអោយ ខូចទ្រង់ទ្រាយ ឯកសារដើម នោះទេ ហើយថែមទាំង ងាយស្រួល និង រហ័សទៀតផង។

  1. គេហទំព័រ pdftoword.com

ចំពោះគេហទំព័រទី 1 នេះ អ្នកអាចបំលែង ពីឯកសារ PDF ទៅជា ឯកសារ Word, Excel, PowerPoint ឬ បំលែងពីឯកសារ ទាំងនោះមក PDF វិញក៏ បានដែរ។ ហើយយើង ត្រូវតែ ដាក់បញ្ចូល អ៊ីម៉ែល របស់យើង ដើម្បីទាញយក ឯកសារដែល បំលែងរួច។

1

  1. គេហទំព័រ online2pdf.com

សម្រាប់គេហទំព័រទី 2 នេះអាចឲយើង បំលែងឯកសារ PDF បានច្រើន រហូតដល់ 20 Files ក្នុងពេល តែ 1។

2

  1. គេហទំព័រ convertonlinefree.com

3

  1. គេហទំព័រ https://docs.zone/

ចំពោះគេហទំព័រទី 4 នេះក៏អាចឲយើងបំលែងឯកសារ ច្រើនក្នុង ពេលតែ 1 បានដែរ។

4

  1. គេហទំព័រ smallpdf.com

ពេលដែលអ្នកចូល ទៅកាន់គេហទំព័រទី 5 នេះ អ្នកអាចជ្រើសរើស ការបំលែង បានច្រើន ប្រភេទ ពី File PDF ទៅ File រូបភាព, Word, Excel, PowerPoint ជាដើម ហើយអ្នក ក៏អាច ច្របាច់បញ្ចូល ឯកសារ PDF ជាច្រើន ចូលគ្នាក៏ បានដែរ (Merge)។

5

គួរបញ្ជាក់ផងដែរថា ការបំលែងតាមរយៈគេហទំព័រ ទាំង 5 ខាងលើ គឺមិនអាច បំលែងឯកសារ ដែលមានភាសាខ្មែរ បាននោះទេ ព្រោះបើឯកសារ នោះមាន អក្សរខ្មែរ នោះវានឹងលោត រញ៉េរញ៉ៃ ខុសទ្រង់ ទ្រាយ ខុសអក្សរ មិនខាន។ ហើយខេមបូរីផត សង្ឃឹមថា គេហទំព័រ ដែលយើង បានណែនាំ ខាងលើ នឹងអាចផ្តល់ ភាពងាយស្រួល ដល់ប្រិយមិត្ត ទាំងអស់ ក្នុងការបំពេញ ការងារ ប្រចាំថ្ងៃ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:19 AM, 05 August
  • ប្រភព: My IT World
  • Tag: ចំណេះដឹងទូទៅ