ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ទោះមិនប្រើ iPhone 6s – 7 Plus ក៏ទូរស័ព្ទអ្នក​អាច​មាន​មុខងារ​ថត​លោត Flash នៅ​កាមេរ៉ា​ខាង​មុខ​បាន​ដែរ

ទោះមិនប្រើ iPhone 6s – 7 Plus ក៏ទូរស័ព្ទអ្នក​អាច​មាន​មុខងារ​ថត​លោត Flash នៅ​កាមេរ៉ា​ខាង​មុខ​បាន​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកណាៗក៏ដឹងដែរថា កាមេរ៉ា​ខាង​មុខ​របស់ iPhone ចាប់ពី 6s ដល់ 7 Plus មាន​មុខងារ​អាច​ថត​លោត Flash បាន ដែល​ទូរស័ព្ទរបស់​ក្រុម​ហ៊ុន Apple ជំនាន់​មុនៗ​មិនមាន​មុខងារដូចនេះទេ។ តើមិត្តអ្នកអាន​ជឿទេ​ថា​ ទូរស័ព្ទចាប់ពី​ iPhone 5S, 5SE, 6, 6plus របស់អ្នកទាំងអស់គ្នា ក៏អាច​ដំណើរ​ការ​មុខងារ​នេះបានដែរ?

1 Cover

Final 1000x150 copy

ឥឡូវនេះ ខ្ញុំសូមណែនាំអំពីរបៀប ដើម្បីបានមុខងារនេះ ទាំងទូរស័ព្ទបាន Jailbreak និង មិនទាន់ Jailbreak អោយ​បានដឹង តាមវិធីដូចខាងក្រោមនេះ៖

វីធីសម្រាប់ទូរស័ព្ទបានទទួលការ Jailbreak រួច:

  1. ចូលទៅក្នុង Cydia ហើយចុចរបា Search
  2. វាយពាក្យ FrontFlash ក្នុងប្រអប់ Search
  3. ចុច Install ហើយ Respring (បិទ-បើក) ទូរស័ព្ទរបស់អ្នក
  4. ចូលទៅកម្មវិធី Camera ហើយចុចពាក្យ On នៃមុខបើក Flash ជាការស្រេច។

2

វីធីសម្រាប់ទូរស័ព្ទមិនទាន់មានការ Jailbreak :

  1. ចូលទៅក្នង App Store ហើយចុចលើប្រអប់ Search
  2. ហើយវាយឈ្មោះកម្មវិធី Selfshot រួចធ្វើការតម្លើង ជាការស្រេច។

3

កម្មវិធីនេះ អាចប្រើក្នុងការថតរូបភាពនៅក្នុងទីងងឹត រឺ កន្លែងដែលមានពន្លឺតិចបាន ហើយវាក៏តម្រូវ​អោយ​ទូរស័ព្ទរ​បស់អ្នក ប្រើនូវប្រតិបត្តិការណ៍ចាប់ពី iOS 9 រឺ ខ្ពស់ជាងនេះក៏អាចដំណើរការបាន​កាន់តែ​ប្រសើរ​ផងដែរ ហើយសម្រាប់កម្មវិធី Selfshot  អ្នកអាចទាញយកវាបានដោយមិនមានគិតថ្លៃនោះទេ។​ អនុវត្តតាមគន្លឹះទាំងនេះដើម្បីបើកមុខងារ​ Flash កាមេរ៉ាមុខនៅលើ iPhone បន្ទាប់ពីនោះអ្នកអាច​ថតរូបខ្លួនឯង​បានយ៉ាងងាយស្រួលនៅពេលយប់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 4:32 PM, 04 August
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ